វប្បធម៌ ជំនឿ
អ្នកភូមិចំណុះជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា ៣ថ្ងៃ តាមទំនៀមបុរាណ
អ្នកភូមិជើងវត្តអាធ្វា ខេត្តសៀមរាប រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមមឿង តាមទំនៀមបុរាណដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសលដល់បុព្វការីជនទាំង ៧សន្តាន ផ្តាច់កម្មផ្តាច់ពៀរសុំសេចក្តីសុខដោយប្រារព្ធភ្ជាប់នូវពិធីបុណ្យពិសាខបូជាផង រយៈពេល ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា នៅរសៀលនេះ។

ព្រឹទ្ធាចារ្យ ម៉ក់ សារ៉ម អាយុ ៧៧ឆ្នាំ រៀបរាប់ឱ្យដឹងថា ពិធីបុណ្យនេះបានបន្តធ្វើឡើងតាមទំនៀមទម្លាប់បុរាណរៀងមក ដោយធ្វើឡើងនៅទួលតាមឿង និងកំណត់យកថ្ងៃពេញបូរណ៌មី ខែពិសាខបូជាមានចំនួន ៣ថ្ងៃ ២យប់។ លោកបានបន្តថា កិច្ចពិធីមាននៅក្នុងថ្ងៃទី១ គឺឡើងរោង រៀបចំគ្រឿងរណ្តាប់ គ្រឿងសក្ការបូជាផ្សេងៗសម្រាប់ប្រើប្រាស់។

នាពេលរសៀលធ្វើកិច្ចពិធីបួងសួង បើកព្រះនេត្រព្រះ និងចម្រើនព្រះបរិត្ត។ ថ្ងៃទី២ ព្រឹកឡើងរៀបចំពិធីឆ្លង រួមមានឆ្លងព្រះ ឆ្លងភ្នំខ្សាច់ និងទេសនាអានិសង្ឃភ្នំខ្សាច់។ លុះល្ងាចឡើងរៀបចំសូត្រមន្ត ឆាន់ដាទក្ខិណានុប្បទានជូនដល់ដូនតា ដែលអនិច្ចកម្មទៅ។ មិនថាតែញាតិ ឬអញាតិដែលអនិច្ចកម្មទាំងប៉ុន្មាន ដូចជាអ្នកបានតស៊ូក្នុងកិច្ចការពារប្រទេសជាតិក៏មកទទួលអនុមោទនាបានដូចគ្នា។ ថ្ងៃទី៣ ព្រឹកឡើង ឆាន់ដាឆ្លង ផ្សឹកភ្នំខ្សាច់ និងរាប់បាត្រជាកិច្ចនៃការបង្ហើយបុណ្យ។

ក្នុងកម្មពិធីនេះ មានភាពអធិកអធមក្រៃលែង។ ប្រជាពលរដ្ឋប្រុសស្រី ចាស់ក្មេង ចំណុះជើងវត្តអាធ្វា រួមមាន ភូមិក្រសាំងរលើង ភូមិទ្រាក ភូមិដូនវង ភូមិធំ ភូមិកក្រាញ់ ភូមិស្ពានជ្រាវ មករៀបចំធ្វើរោងបុណ្យ រៀបចំគ្រឿងសក្ការបូជា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យ និងធ្វើកិច្ចនៅក្នុងពិធីតាមសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករ ដែលជាទំនៀមរបស់អ្នកភូមិចំណុះវត្តអធ្វាតែងតែមូលមាត់គ្នាប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


