ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបោះទុន ៣ ប៊ីលានដុល្លារ បង្កើតរោងចក្រផលិតជីកសិកម្មចំនួន៧
រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងបោះទុនវិនិយោគជាទឹកប្រាក់ប្រមាណ ៣ ប៊ីលានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតជីទំនើបថ្មីចំនួន ៧ កន្លែង ក្នុងបំណងពង្រឹងការផ្គត់ផ្គង់ជីក្នុងស្រុក ក្រោមគោលដៅបញ្ចប់ការសាងសង់ ៥ កន្លែង ត្រឹមឆ្នាំ ២០២៩។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ Antara។

រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ៖ «ថវិកាអភិវឌ្ឍន៍មានប្រមាណ ៥០ ទ្រីលានរូពី (៣ ប៊ីលានដុល្លារអាមេរិក)»។
លោកបានកត់សម្គាល់ថា រោងចក្រថ្មីៗនឹងដំណើរការទៅដោយប្រសិទ្ធភាពថាមពល ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។ រោងចក្រចាស់ៗចំណាយលើឧស្ម័នរហូតដល់ ៤៣% នៃថ្លៃដើមប្រតិបត្តិការ ខណៈរោងចក្រថ្មីៗរំពឹងថានឹងចំណាយត្រឹមតែប្រហែល ២២-២៣% ប៉ុណ្ណោះ។
លោក Sulaiman បានបន្ថែមទៀតថា ការបង្កើតរោងចក្រផលិតជីថ្មីៗ នឹងបង្កើតឱកាសដើម្បីបង្កើនការផលិតជីសម្រាប់ការឧបត្ថម្ភធនជាបន្តបន្ទាប់ដល់ ៧០០ ០០០ តោន ត្រឹមឆ្នាំ ២០២៩។ លោកបានសង្កត់ធ្ងន់ថា គោលនយោបាយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់កសិករឥណ្ឌូណេស៊ី ដោយធានាការផ្គត់ផ្គង់ជីគ្រប់គ្រាន់ និងលទ្ធភាពទិញ ដើម្បីរក្សាសន្តិសុខស្បៀងជាតិ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


