សេដ្ឋកិច្ច
តម្លៃមាសបានហក់ឡើងជាង ៥ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ ៥០៧០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារកម្រិតប្រាក់ដុល្លារខ្សោយ នៅចំពេលដែលគេរំពឹងថា ធនាគារកណ្ដាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅដំណាច់ឆ្នាំនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ព័ត៌មានដែលអាចធ្វើឱ្យតម្លៃមាសធ្លាក់ចុះវិញ គឺអាចពាក់ព័ន្ធនឹងការបើករដ្ឋបាលអាមេរិកឡើងវិញ។ លោកបន្ថែមថា កម្រិតនៃការទិញ-លក់ នៅប៉ែកអឺរ៉ុបបានធ្លាក់ចុះ ដោយសារតែរដូវនេះ ជារដូវវិស្សមកាលដើរលេង។
លោក ឡុង សំណាង បញ្ជាក់ថា ភាគរយខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក អាចនឹងកាត់បន្ថយបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគនោះតម្លៃមាសនឹងបន្តកើនឡើងទៀត។

អ្នកស្រី ច័ន្ទ ណា អាជីវករលក់មាស បានឱ្យដឹងថា៖ «មាសបានកើនឡើងវិញ អត់មានអ្នកទិញទេ ព្រោះមាសវាឡើងថ្លៃពេក មានតែគេយកមកលក់»។
តម្លៃមាសតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លក់ចេញ ក្នុងតម្លៃ ៥០៧ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


