ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចវៀតណាមកើន ៨% ឆ្នាំមុន ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍
សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,០២% កាលពីឆ្នាំ ២០២៥ ដែលជាអត្រាខ្ពស់បំផុតទី២ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដែលភាគច្រើនជំរុញដោយសេវាកម្ម និងឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

អត្រា ៨% នេះ មែនទែនទៅ ខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៃប្រទេសណាៗទាំងអស់នៅអាស៊ីអាគ្នេយ៍។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃចន្ទ កំណើនសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី៤ ឈរនៅអត្រា ៨,៤៦% ធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាឆ្នាំមុន។
សេដ្ឋកិច្ចវៀតណាមមានភាពលេចធ្លោរទោះបីជាសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល ជាពិសេសពាក់ព័ន្ធនឹងភាពតានតឹងពាណិជ្ជកម្ម និងពន្ធគយរបស់សហរដ្ឋអាមេរិក។ សេដ្ឋកិច្ចមិនត្រឹមតែខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្ពស់បំផុតមួយនៅលើពិភពលោកផងដែរ។
អត្រាកំណើនឆ្នាំ ២០២៥ ទាបជាងតែអត្រាកំណើន ៨,១២% នៅឆ្នាំ ២០២២ ប៉ុណ្ណោះ ពោលគឺនៅពេលដែលសេដ្ឋកិច្ចសកល និងវៀតណាម ស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៦។
ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាមដដែល បានបង្ហាញថា នៅឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់ ៥១៤ ប៊ីលានដុល្លារអាមេរិក និង GDP សម្រាប់មនុស្សម្នាក់ៗកើនដល់ ៥ ០២៦ ដុល្លារ ដែលធ្វើឱ្យវៀតណាមក្លាយជា «ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់»។
វិស័យសេវាកម្មបាននាំមុខគេក្នុងសេដ្ឋកិច្ចដោយមានចំណែក ៥១,១% បន្ទាប់មកគឺឧស្សាហកម្ម និងសំណង់ ៤៣,៦% និងនៅសល់ប៉ុន្មាន គឺវិស័យកសិកម្ម។ ពាណិជ្ជកម្មបានឈានដល់កំណត់ត្រាថ្មី ៩៣០ ប៊ីលានដុល្លារ ដែលជំរុញដោយកំណើន ១៧% នៃការនាំចេញដល់ ៤៧៥ ប៊ីលានដុល្លារ។ នៅឆ្នាំ ២០២៥ ដដែល សហគ្រាសជិត ២៩៧ ៥០០ ត្រូវបានចុះបញ្ជី ឬស្ដារឡើងវិញ ដោយកើនឡើង ២៧,៤%។
ទន្ទឹមនឹងនោះផងដែរ រដ្ឋសភាបានកំណត់គោលដៅកំណើន GDP ១០% សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំក្រោយបន្តបន្ទាប់ ដោយបង្កើនប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗដល់ ៥៤០០-៥៥០០ ដុល្លារ។
គួរគូសបញ្ជាក់ថា ក្រៅពីវៀតណាម និងសិង្ហបុរី (៤,៨%) ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតមិនទាន់ចេញតួលេខកំណើន ២០២៥ ផ្លូវការទេ ប៉ុន្តែមានការរំពឹងទុកដូចខាងក្រោម៖
១. ហ្វីលីពីន៖ ចន្លោះពី ៥,១-៥,៥%
២. ឥណ្ឌូណេស៊ី៖ ៥%
៣. កម្ពុជា៖ ៥%
៤. ម៉ាឡេស៊ី៖ ៤-៤,៨%
៥. ថៃ៖ ២%
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


