Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ៣% ព្រឹកនេះ ជុំវិញការធូរស្រាលនៃភាពតានតឹងអាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះប្រហែល ៣% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២ កុម្ភៈ) ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាងកាលពីចុងសប្ដាហ៍ថា អ៊ីរ៉ង់កំពុងចរចាយ៉ាងហ្មត់ចត់ជាមួយអាមេរិក ដោយ​បង្ហាញសញ្ញាបន្ធូរបន្ថយភាពតានតឹងមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​ធ្លាក់ចុះ ២ ដុល្លារ ឬ ២,៩% មកត្រឹម ៦៧,២៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២ ដុល្លារ ឬ ៣,១% មកត្រឹម ៦៣,១៧ ដុល្លារ/បារ៉ែល។ ​

ពេលបិទការជួញដូរនៅសប្ដាហ៍មុន តម្លៃប្រេង Brent បាន​ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែ និង WTI ឡើងខ្ពស់បំផុតរាប់តាំងពីខែកញ្ញា ដោយសារតែភាពតានតឹងអាមេរិក-អ៊ីរ៉ង់ ក្រោយ​លោក ត្រាំ ព្រមាន​វាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ហើយប្រទេសមញ្ឈិមបូព៌ាប្ដេជ្ញាវាយបក។

យ៉ាងណាមិញ ភាពតានតឹងហាក់ធូរស្រាល ក្រោយលោក ត្រាំ បាន​និយាយនៅថ្ងៃសៅរ៍ថា ​អ៊ីរ៉ង់ កំពុង «ពិភាក្សាយ៉ាងហ្មត់ចត់» ជាមួយអាមេរិក ​ប៉ុន្មានម៉ោងក្រោយពីមន្ត្រីសន្តិសុខកំពូលរបស់ទីក្រុងតេហេរ៉ង់ លោក អាលី ឡារីជានី (Ali Larijani) បាន​បង្ហោះនៅលើបណ្ដាញសង្គម​ X ថា ការរៀបចំ​ការ​ចរចាកំពុងដំណើរការ។

គួរគូសបញ្ជាក់ថា ភាពតានតឹងអាមេរិក និងអ៊ីរ៉ង់ បង្កកង្វល់ពីលទ្ធភាព​រំខានដល់ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា ដែលជាហេតុធ្វើឱ្យ​តម្លៃប្រេងហក់ឡើងខ្ពស់នៅសប្ដាហ៍មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម