សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៤៧២ លានដុល្លារ ពីការនាំចេញសំបកកង់រថយន្តនៅ ៣ ខែ ឆ្នាំនេះ
កម្ពុជារកចំណូលបានជាង ៤៧២ លានដុល្លារ ពីការនាំចេញសំបកកង់រថយន្តនៅក្នុងរយៈពេល ៣ ខែ (មករា-មីនា)២០២៦ កើនឡើង ៤២,៣៧% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៣៣១ លានដុល្លារ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

ប្រទេសចំនួន ៥ ដែលកម្ពុជានាំចេញទៅច្រើនជាងគេ មានសហរដ្ឋអាមេរិកចំនួន ៣៥៨ លានដុល្លារ ប្រេស៊ីលចំនួន ៣៨ លានដុល្លារ ប្រទេសកាណាដាចំនួន ២០ លានដុល្លារ បារាំង ១០ លានដុល្លារ និងអង់គ្លេស ៥ លានដុល្លារ។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា កំណើននៃការនាំចេញសំបកកង់រថយន្តដោយសារគោលនយោបាយល្អរបស់រដ្ឋាភិបាល ដែលអំណោយផលដល់ការវិនិយោគ។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូយល់ឃើញថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល មានការគាំពារទៅលើអ្នកវិនិយោគដែលមកផលិតជាផលិតផលសម្រេចនៅក្នុងស្រុក ទន្ទឹមនេះ កម្ពុជាមានវត្ថុធាតុដើមច្រើនអាចផ្គត់ផ្គង់ទៅរោងចក្រកែច្នៃដែលមកពីក្រៅប្រទេសបាននោះជាពិសេស ដូចជារោងចក្រកង់ឡាន កំពុងដំណើរការ ការប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមកកែច្នៃដើម្បីយកទៅប្រើប្រាស់ ខណៈរោងចក្រកែច្នៃក្នុងស្រុកក៏មានឱកាសកែច្នៃ និងលក់ក្នុងស្រុកដែរ»។

គិតរហូតមកដល់ពេលនេះ វត្តមានរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បានកើនឡើងដល់ចំនួន ៨ រោងចក្រ បោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើវិស័យឧស្សាហកម្មរបស់កម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ១,៣៨ ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត កើនឡើង ៥៧,៨៦% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់សរុប ៨៧៤ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


