ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង ៦៥៩ លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងឆមាសទី១
ក្នុងឆមាសទី១កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៦៥៩លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៨០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ដែលមានទឹកប្រាក់តែជិត ៣៦៧លានដុល្លារ ។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថា ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីមួយរបស់កម្ពុជា ដែលការណ៍នេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
លោកបានថ្លែងថា៖«ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្ត គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ធ្វើឱ្យមានកំណើននាំចេញ។ សម្រាប់ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបានប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺនតោននៅឆ្នាំ ២០២៥ សម្រាប់លក់ក្នុងស្រុក និងនាំចេញ។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

លោកថាកាលពីមុនយើងអត់មានរោងចក្រ កម្ពុជាយកជ័រកៅស៊ូទៅកែច្នៃជារបស់ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមានវត្តមានរោងចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុមហ៊ុនផលិតសំបកកង់ធំទីបីគឺ Qingdao Doublestar Group មានទីតាំងនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


