ព័ត៌មានជាតិ
ឧកញ៉ា ម៉ុង ឫទ្ធី បង្ហើបជំនួបសន្ទនាជាមួយនាយរដ្ឋមន្រ្តីកម្ពុជា គឺជំរុញរោងចក្រផលិតជីដំណើរការឲ្យបានឆាប់
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហើបអំពីការសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ ដែលនាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឲ្យលោកដំណើរការរោងចក្រផលិតជីឲ្យបានកាន់តែលឿន ឲ្យបានកាន់តែច្រើននិងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចឈានទៅប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ក្នុងកម្មវិធីដាំដូងប្រេងនៅស្រុកព្រៃនប់កាលពីម្សិលមិញនេះ សេដ្ឋីកសិកម្មរូបនេះបានបញ្ជាក់ថា មានអ្នកឆ្ងល់ មានអ្នកសួរច្រើនតើលោកនិងសម្តេចខ្សឹបគ្នារឿងអ្វី? ការពិតគឺនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យលោកជួយការងារកសិកម្ម ទាំងការដាំដុះ និងការចិញ្ចឹមសត្វ រួមទាំងការដំណើរការរោងចក្រផលិតជីឲ្យបានកាន់តែលឿន គោលដៅជំរុញការផលិតក្នុងស្រុកឲ្យមានតម្លៃកាន់តែទាប និងអាចប្រកួតប្រជែងជាមួយបរទេស។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មើលឃើញពីបេះដូងរបស់នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជានិច្ច។
ដោយសារមើលឃើញបទពិសោធន៍របស់លោកលើកិច្ចការងារកសិកម្ម អ្នកឧកញ៉ាបានអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ថានឹងរកពេលជួបពិភាក្សាគ្នាបន្តទៀតនៅពេលក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


