សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន ជំរុញផែនការមេ ប្រែក្លាយកំពង់ផែព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនថ្នាក់តំបន់
លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៤ មិថុនា ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារអភិវឌ្ឍន៍ក្នុងតំបន់ (Regional Development Working Group) សម្រាប់គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ដោយមានការចូលរួមពីសមាជិកអន្តរក្រសួង-ស្ថាប័ន នៃក្រុមការងារអភិវឌ្ឍន៍ក្នុងតំបន់ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលសិក្សាបឋម ដោយផ្តោតលើការអភិវឌ្ឍក្នុងតំបន់ និងតំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលឡូជីស្ទីកបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងខ្សែច្រវ៉ាក់ត្រជាក់ ការសម្របសម្រួលពាណិជ្ជកម្ម និងឌីជីថលូបនីយកម្ម និងគោលនយោបាយឧស្សាហកម្ម និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញកិច្ចសហការឱ្យការសិក្សាផែនការមេប្រែក្លាយកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសម្រេចបានតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកស្រី កុយ សុដានី បានស្នើឱ្យភាគីជប៉ុនបន្តកិច្ចសហការ ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិតចូលរួមចំណែកអភិវឌ្ឍសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡា៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


