Connect with us

សេដ្ឋកិច្ច

​ធនាគារ ARDB និងក្រសួងបរិស្ថាន ​ពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា​

បានផុស

នៅ

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី ​៣០ ​មិថុនា ​២០២៦ ​បាន​ជួប​ពិភាក្សា​ជាមួយលោក​ អ៊ាង ​សុផល្លែត​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ​និង​តំណាងក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ លើ​ការ​ជំរុញ​ហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំនួបពិភាក្សានេះ ​រៀបចំឡើងក្នុងគោលដៅចែករំលែក បច្ចុប្បន្នភាពនៃស្ថាន ភាពបរិស្ថាន កម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និង​ផលជះជា​វិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ ​

​លោករដ្ឋមន្រ្តី ក៏បានលើកឡើងនូវសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតង​ ដើម្បីចូលរួមចំណែក​កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរក្សាបាននូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

លោក កៅ ថាច ​សាទរនូវកិច្ចខិត ខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងកិច្ចការ ការពារបរិស្ថាន និងជំរុញការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចការ រក្សាបាននូវការ អភិវឌ្ឍប្រកបដោយ ចីរភាពនៅតំបន់អភិរក្សមួយចំនួន។

លោកបណ្ឌិត កៅ ថាច ក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន ​រដ្ឋមន្រ្តីបរិស្ថានអំពីប្រភេទផលិតផល​ហិរញ្ញប្ប​ទាន​បៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុង នោះរួមមាន៖ ហិរញ្ញប្បទានបៃតង​ក្រោមមូល​និ​ធិ​របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ហិរញ្ញប្បទានបៃតងក្រោម​ក្របខណ្ឌ​កម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility) នៃមូល​និធិអាកាស​ធាតុ​បៃតង។

​ធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម ​នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថាន​ ក្នុងការពិនិត្យ​លទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការ​កាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ​និងការបន្សាំទៅនឹងការ​ប្រែប្រួល​អាកាស​ធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម