សេដ្ឋវិទូជាន់ខ្ពស់ IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ ភាគរយនៅឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

សេដ្ឋវិទូជាន់ខ្ពស់ IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ ភាគរយនៅឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ៖ សេដ្ឋវិទូជាន់ខ្ពស់របស់ រូបិយប័ណ្ណអន្តរជាតិ IMF បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ភាគរយ នៅឆ្នាំនេះ និង ៦ភាគរយ នៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ ៣,៥ ភាគរយនៅឆ្នាំ ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែការព្យាករណ៍អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ថ្លែងក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEOForum) លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី “ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅតំបន់អាស៊ាន” លោក Yasuhisa Ojima សេដ្ឋវិទូជាន់ខ្ពស់របស់ រូបិយប័ណ្ណអន្តរជាតិ IMF បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន LPCO ទុនបម្រុងកាតព្វកិច្ចទាប និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។

លោកបានបន្តទៀតថា ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យ និងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ការព្យាករណ៍របស់ IMF ពិតជានឹងជួយស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាពនិងវិបុលភាពរយៈពេលវែងនៃវិស័យរបស់យើង”។

ពាក់ព័ន្ធនឹងវេទិកាវិញ លោក បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ពេលវេលានៃការពិភាក្សានេះគឺចំពេលបំផុតនៃវិបត្តិសេដ្ឋកិច្ច ខណៈដែលធនាគារជាតិនៃកម្ពុជាទើបតែបានពន្យារលើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញរបស់វិស័យធនាគារ និងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១នេះ។ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅតែចាំបាច់នូវការយល់ ថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោកបានបន្ថែមថា ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល ១២ភាគរយ នៃឥណទានទាំងអស់ត្រូវបានស្នើសុំររៀបចំឡើងវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៦ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៦ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៧ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services