ព័ត៌មានជាតិ
កម្ពុជា ចំណាយលើការនាំចូលដែកមានតម្លៃជាង ៤៥លានដុល្លារ កើនឡើង ៤៤% ក្នុងខែមករា
កម្ពុជា បានចំណាយប្រាក់នាំចូលដែក និងដែកថែប មានតម្លៃប្រមាណជាង ៤៥លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការក្នុងស្រុក ពោលគឺមានការកើនឡើងចំនួន ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ មានចំនួនជាង ៣១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០២០ មកវិស័យសំណង់នៅកម្ពុជាមិនមានដំណើរការល្អទេ ជាពិសេសគម្រោងធំៗដែលមានម្ចាស់ជាវិនិយោគិនបរទេស។ ដោយសារមិនសូវមានគម្រោងធំៗ ដូច្នេះតម្រូវការដែកក្នុងវិស័យសំណង់ក៏មិនមានបរិមាណច្រើននោះដែរ។ អ្នកជំនាញសាងសង់ បានលើកឡើងថា ការសាងសង់នាពេលនេះភាគច្រើនជាសំណង់លំនៅឋានសម្រាប់បំពេញតម្រូវការប្រជាជនក្នុងស្រុក និងវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកតែប៉ុណ្ណោះ។ ទោះយ៉ាងណា យោងតាមរបាយការណ៍គយ បង្ហាញថា ការនាំចូលដែកមានកំណើននាដើមឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំងពីតម្រូវការនៃការសាងសង់កើនឡើងនៃវិស័យសំណង់នៅកម្ពុជា។
សម្រាប់ដែក ដែលប្រើប្រាស់នៅក្នុងវិស័យសំណង់កម្ពុជាភាគច្រើននាំចូលមកពីប្រទេសវៀតណាម ចិន និងថៃ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កម្ពុជា បានចំណាយទៅលើការនាំចូលដែក និងដែកថែប គិតជាថវិកាអស់ប្រមាណជាង ៣៧២លានដុល្លារ កើនឡើង ៣,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជិត ៣៦០លានដុល្លារអាមេរិក។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លើសពីនេះទៀត កម្ពុជា ក៏បាននាំចូលវត្ថុធ្វើពីដែក និងដែកថែប មានតម្លៃសរុបជិត ៥៣០លានដុល្លារ ផងដែរ នៅឆ្នាំ ២០២៣៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


