សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មរំពឹងថាកម្ពុជានឹងទទួលបានតម្រូវការផលិតផលកសិកម្មខ្ពស់នៅដើមឆ្នាំ២០២២
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរំពឹងថា កម្ពុជានឹងទទួលបានតម្រូវការផលិតខ្ពស់ផ្នែកកសិកម្មនៅដើមឆ្នាំ២០២២ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី កម្ពុជា-ចិន ត្រូវបានរដ្ឋសភាជាតិកម្ពុជាផ្ដល់សច្ចាប័ននៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែកក្កដានេះបានប្រាប់អ្នកសារព័ត៌មានថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន នឹងធ្វើឱ្យទីផ្សារនាំចេញរបស់កម្ពុជាមានទំហំកាន់តែធំពិសេសផលិតផលកសិកម្ម ។ លោកបានឱ្យដឹងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងត្រៀមខ្លួនចូលទៅបំភ្លឺនៅគណៈកម្មការជំនាញរដ្ឋសភាមុនដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភាដើម្បីទទួលបានការអនុម័តពីរដ្ឋសភា។

លោក ប៉ែន សុវិជាតិ បានថ្លែងថា៖ “ពេលដែលយើងប្ដេជ្ញាចិត្តចរចា និងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន គឺយើងបានធ្វើការសិក្សាយ៉ាងល្អិតល្អន់រួចហើយអំពីផលប្រយោជន៍ដែលយើងទទួលបានពីទីផ្សារចិនតម្រូវការរបស់ទីផ្សារចិន”។ លោកបន្តថា តម្រូវការនេះមានប្រហាក់ប្រហែលនឹងផលិតនៅក្នុងប្រទេសកម្ពុជា បានសេចក្តីថា សេចក្តីត្រូវការរបស់អតិថិជននៅក្នុងទីផ្សារចិនគឺកម្ពុជាអាចផ្គត់ផ្គង់បានដូចដែលផលិតផលដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានសង្ឃឹមថា កម្ពុជានឹងទទួលបានចំណែកមួយនៃទីផ្សារចិនព្រោះថាមិនមែនតែកម្ពុជាមួយទេដែលនាំផលិតផលទៅកាន់ទីផ្សារចិន។ ប៉ុន្តែការដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន វាធ្វើឱ្យច្រកទៅកាន់ទីផ្សារវាកាន់តែទូលំទូលាយថែមទៀត ហើយវាកាន់តែបើកចំហរវាងប្រទេសទាំងពីរក្នុងការធ្វើពាណិជ្ជកម្ម និងការយោគយល់គ្នាកាន់តែស៊ីជម្រៅ ទាំងកិច្ចសហប្រតិបត្តិការ ទាំងទំនាក់ទំនងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវិនិយោគ។ ដូច្នេះកម្ពុជាមានការចំណេញច្រើន ហើយកម្ពុជារំពឹងទុកថានឹងរក្សាបាននូវទីផ្សារនេះ ទាំងការនាំចេញក៏ដូចជាការសម្រួលបាននូវទំនាក់ទំនងពាណិជ្ជកម្ម និងការទទួលបាននូវទំនិញសម្រាប់ប្រើប្រាស់នៅកម្ពុជាផងដែរ។
លោក ប៉ែន សុវិជាតិ បានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មអាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរបច្ចេកវិទ្យាដែលទាក់ទាញវិនិយោគ ហើយក៏អាចបើកចំហទីផ្សារកាន់តែទូលំទូលាយ។ ប៉ុន្តែកម្ពុជាក៏មិនត្រូវបោះបង់ចោលទីផ្សារដែលគេធ្លាប់ទទួលស្គាល់ផលិតផលរបស់កម្ពុជានោះទេ ដូចជាទីផ្សារសហគមន៍អឺរ៉ុប ទីផ្សារប្រទេសអង់គ្លេស ទីផ្សារសហរដ្ឋ អាមេរិក កាណាដា ជប៉ុន កូរ៉េ ហើយកម្ពុជានៅតែរក្សាការនាំចេញទៅទីនោះតាមរយៈឯកទេសពាណិជ្ជកម្មរបស់យើងដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់ស្បែកជើង កង់ជាដើម។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងកម្ពុជា និងចិនដែលតំណាងរាជរដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែភាគីទាំងពីរត្រូវអនុវត្តនីតិវិធីខាងក្នុងប្រទេសដើម្បីឆ្លងការអនុម័តជាមុនសិន ទើបអាចចូលជាធរមានបាន។
នៅ៤ខែ ឆ្នាំ២០២១នេះទំហំពាណិជ្ជកកម្ពុជា និងចិននៅតែមានកំណើនល្អប្រមាណជិត ២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
តាមរបាយការណ៍បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបានប្រមាណ៤២៤ លានដុល្លារអាមេរិក កើនឡើងជាង ៤២% បើធៀបនឹងរយៈពេលដូចគ្ នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ ៣០០លានដុល្លារអាមេរិក។ ប៉ុន្តែបើងាកមកមើលការនាំចូលពីចិនមកវិញមានទំហំទឹកប្រាក់ជាង ២ពាន់៥រយលានដុល្លារអាមេរិក កើនឡើងជាង១៦%។
ទោះបីយ៉ាងនេះក្តីអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចជឿជាក់ថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិនអាចនឹងមានតុល្យភាពនៅពេលខាងមុខ ប្រសិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថានៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសចិនគិតជាទឹកប្រាក់សរុបប្រមាណជាង ៨,១០០លានដុល្លារអាមេរិក ធ្លាក់ចុះ៥% ធៀបនឹងឆ្នាំ២០១៩។ ដោយក្នុងនោះកម្ពុជានាំចេញទៅចិនគិតជាទឹកប្រាក់មានជាង ១ពាន់លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានដល់ទៅជាង៧ពាន់លានដុល្លារ៕
អត្ថបទ៖ បាន វិបុល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


