សេដ្ឋកិច្ច
សភាពាណិជ្ជកម្មកម្ពុជាគ្រោងបើកការិយាល័យតំណាងនៅប្រទេសដៃគូពាណិជ្ជកម្មធំៗ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាគ្រោងនឹងបើកការិយាល័យតំណាងរបស់ខ្លួននៅតាមបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មធំៗមួយចំនួនដែលរួមមានប្រទេសជប៉ុន ចិន កាណាដា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម ក្នុងគោលបំណងផ្សព្វផ្សាយនូវច្បាប់វិនិយោគ ស្ថិរភាពនយោបាយ ក៏ដូចជាសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញការវិនិយោគ និងការធ្វើពាណិជ្ជកម្មមកកាន់កម្ពុជា។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់សារព័ត៌មាននៅថ្ងៃទី០៧ ខែកក្កដានេះថា កម្ពុជាមានគម្រោងបើកការិយាល័យតំណាងនៅបណ្តាប្រទេសដៃគូរពាណិជ្ជកម្មធំៗមួយចំនួនដែលក្នុងនោះមិនមែនតែប្រទេសជប៉ុនមួយទេ ខាងប្រទេសចិនក៏ស្នើឱ្យមានតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅប្រទេសរបស់ខ្លួនផងដែរ។ ហើយថ្មីៗនេះប្រទេសជប៉ុនទាំងពាណិជ្ជករ ទាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានជួបចរចាជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចសភាពាណិជ្ជកម្មកម្ពុជា សូមឱ្យដាក់តំណាងសភាពាណិជ្ជកម្មនៅប្រទេសជប៉ុន។
លោក លឹម ហេង បានបន្តថា ការបើកការិយាលល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសនេះ មិនមែនសំដៅតែប្រទេសទេ គឺសំដៅទៅតាមខេត្ត ក្រុង ឬរដ្ឋ នៅក្នុងប្រទេសនោះទៀតផង។ ក៏ប៉ុន្តែការយឺតយ៉ាងកន្លងទោនេះដោយសារតែសភាពាណិជ្ជកម្មកម្ពុជាកំពុងរៀបចំនិតិវិធីក្នុងការបោះឆ្នោតជ្រើសរើស ប្រធានតំណាងសម្រាប់ប្រចាំនៅក្រៅប្រទេស ដែលបញ្ហានេះវាទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានដើម្បីរក្សានូវតម្លាភាពសម្រាប់អ្នកតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះលោកអនុប្រធានសភាពាណិជ្ជកម្មបានឱ្យដឹងថា មកដល់ពេលនេះកម្ពុជាមិនទាន់មានការិយាល័យតំណាងនៅក្រៅប្រទេសនោះទេ។ ក៏ប៉ុន្តែនៅពេលខាងមុខប្រហែលជាប្រទេសជប៉ុនអាចចេញមុនគេ ហើយប្រទេសកាណាដាប្រហែលជានៅក្រោយកូវីដ-១៩ បន្ទាប់ពីកាណាដាទៅយើងក៏មានគម្រោងដាក់តំណាងការិយាល័យសភាពាណិជ្ជកម្មនៅក្រៅប្រទេសតែម្ដងដូចជានៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើនទៀតដែលមានការចាំបាច់ត្រូវដាក់តំណាងនៅទីនោះ។ លោកបានឱ្យដឹងផងដែរថា សភាពាណិជ្ជកម្មកម្ពុជាគ្រោងបើការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដាតាំងពីឆ្នាំ២០១៩មកម៉្លេះ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ទើបត្រូវអូសបន្លាយរហូតដល់ពេលនេះ។
លោក លឹម ហេង បានបន្តថា ការបើកការិយាល័យតំណាងនៅក្រៅប្រទេសនេះមានគោលបំណងផ្សព្វផ្សាយនូវច្បាប់វិនិយោគរបស់កម្ពុជា ផ្សព្វផ្សាយស្ថិរភាពនយោបាយ ក៏ដូចជាសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាផង និងធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋដែលមានតំណាងរបស់យើងនៅទីនោះ ដោយយើងអាចបង្កើតជាសហគមន៍ពាណិជ្ជករនៅក្នុងរដ្ឋនីមួយៗដែលមានការិយាល័យតំណាងរបស់យើងនៅទីនោះ ដើម្បីចូលរួម និងផ្សព្វផ្សាយទាក់ទាញវិនិយោគមកកាន់កម្ពុជា។
លោក លឹម ហេង បានបន្តថា មិនត្រឹមតែការទាក់ទាញវិនិយោគមកកម្ពុជាទេ ក៏អាចវិនិយោគនៅក្នុងប្រទេសទាំងនោះផងដែរ ព្រោះអ្នកវិនិយោគទុននៅកម្ពុជាមួយចំនួនក៏មានលទ្ធភាពក្នុងការវិនិយោគនៅក្រៅប្រទេសផងដែរ ហើយបើ កម្ពុជាមានលទ្ធភាព ក៏អាចនាំយកផលិតផលរបស់យើងទៅផលិតនៅក្នុងប្រទេសនោះតែម្ដង។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថានៅរយៈពេល៤ខែដំបូងនៅឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេដោយគម្រោងវិនិយោគឯកជនសរុបមានចំនួន៣៤គម្រោង ធ្លាក់ចុះ៤៣គម្រោង ធ្លាក់ចុះជាង៥៨% ក្នុងនោះទុនវិនិយោគសម្រេចបានជាង៧០០លានដុល្លារ ធ្លាក់ចុះប្រមាណ ៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


