Connect with us

សេដ្ឋកិច្ច

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង ១៦ម៉ឺនតោន

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសមានចំនួន ១៦១ ២២៨,៥៥ តោន មានការកើនឡើងចំនួន ២៤៧,៩២% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា​ក្នុងចំណោមផ្លែស្វាយស្រស់ ១៦១ ២២៨,៥៥ តោនបាននាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ប្រទេសគុយវ៉ែតចំនួន ០,០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន ប្រទេសថៃចំនួន ២១ ២១៩,២៨តោន ប្រទេសវៀតណាមចំនួន ១៣៩ ៦០៦,៦៨តោន និងប្រទេសចិនចំនួន
២១១,២២តោន។

ដោយឡែកកម្ពុជាក៏បាននាំដំណាប់ស្វាយមានចំនួន ១៣៥២៤,៥តោន មានការកើនឡើងចំនួន ១៩៤,១៨% បាននាំចេញទៅប្រទេសចិនចំនួន ១១ ០៩៥,៥៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសកូរ៉េចំនួន ១៤,៥៦តោន ប្រទេសហ្វីលីពីន ចំនួន ៧៣៥,៦៩តោន ប្រទេសថៃចំនួន ១០៦៤,៦១តោនសហរដ្ឋអាមេរិកចំនួន ៨,៥៦តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ១៦,១៤តោន និងប្រទេសកាហ្សាក់ស្ថានចំនួន០,០៥តោន។

ក្រៅពីនេះកម្ពុជាក៏នាំចេញ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៦៩,៦២តោនមានការកើនឡើងចំនួន ៧៩,១៦% នាំចេញទៅប្រទេសចិនមានចំនួន១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន៕

អត្ថបទ៖ សំអឿន

ចុចអាន៖ កសិករនីន រិទ្ធីចាប់របរចិញ្ចឹមកង្កែប​៥ ឆ្នាំ​ ធ្វើឱ្យជីវភាពធូរធាជាងមុន

ចុចអាន៖ ៧ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង៥លានតោន កើនឡើងជាង៨៧%

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម