Connect with us

ព័ត៌មានជាតិ

៧ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង៥លានតោន កើនឡើងជាង៨៧%

បានផុស

នៅ

​​នៅក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេសមាន​បរិមាណ​សរុប៥ ០៣២ ៩៦៨,៦០​តោន ទៅកាន់​ទិសដៅ៦៤​ប្រទេស​កើនឡើង​ចំនួន២ ៣៤២ ៩៨១,៣៩​តោន ស្មើនឹង ៨៧,១០%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ​ដែល​ទទួលបាន​ត្រឹមតែ ២ ៦៨៩ ៩៨៧,២២​តោន​ប៉ុណ្ណោះ ។​

ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ​កសិផល​សំខាន់ៗ​ដែល​បាន​នាំចេញ​មានការនាំចេញ​អង្ករ​នាំចេញ​មាន​ចំនួន៣០៩ ៨៦៥​តោន មានការ​ថយចុះ​ចំនួន ១១៦២០៨​តោន (-២៧,២៧%) ។ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២១៤ ៩៦៨​តោន​ ស្មើនឹង ៦៩,៣៧% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ៨៨ ៧០២​តោន ស្មើនឹង២៨,៦៣% និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ១៩៥​តោន ស្មើនឹង ២%​។​

ចំណែក​ការនាំចេញ​ស្រូវ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ មាន​ចំនួន ២ ០០៨២៤១​តោន ទៅកាន់​ប្រទេស​វៀតណាម កើនឡើង​ចំនួន ៩០០ ៧៦៦​តោន(៨១,៣៤%) ។រីឯ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​វិញ មាន​ចំនួន ៣ ៤៣២ ៦០១,០៨ តោន​កើនឡើង​ចំនួន ១ ១៦៨ ៦៨៦,៨៧​តោន ស្មើនឹង ៥១,៦២% បើ​ក្នុង​នោះ​រួមមាន​៖ ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៥៤ ០០៣,១២​តោន(​កើនឡើង​ចំនួន ១៤,២២%) ។​ដំឡូង​មី​ស្រស់​មាន​ចំនួន ៣៩៦ ៣០០​តោន (​ថយចុះ​ចំនួន -៨,៦៤%)។​ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ១៨ ៤៦៥,០៤​តោន (​កើនឡើង​ចំនួន ២២,៤៣%) ។​

គ្រាប់ស្វាយចន្ទី​មាន​ចំនួន ៨៦៦ ២០៧,៧៧​តោន កើនឡើង​ចំនួន៣៤៥,២៩% គ្រាប់ពោត​មាន​ចំនួន ១៤៦ ៣០៤,១៩​តោន (​កើនឡើង​ចំនួន​១,០៩%) គ្រាប់​សណ្តែកបាយ​មាន​ចំនួន ២១ ២៣០​តោន (​កើនឡើង​ចំនួន​៥៤៧,៣៣%) គ្រាប់​សណ្តែកសៀង​មាន​ចំនួន ១៩ ៨៨០,០៤​តោ(​កើនឡើង​ចំនួន ១០០%) ផ្លែ​ចេក​ស្រស់​មាន​ចំនួន ២៧០ ២២១,៦៨​តោន(​កើនឡើង​ចំនួន ៦១,០៨%)ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ២៧ ៤១៨,៤៤​តោន (​កើនឡើង​ចំនួន ៩០,៤១%)ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៦១ ២២៨,៥៥​តោន (​កើនឡើង​ចំនួន ២៤៧,៩២%)ដំណាប់​ស្វាយ​មាន​ចំនួន ១៣ ៥២៤,៥​តោន (​កើនឡើង​ចំនួន ១៩៤,១៨%)ទឹក​ស៊ី​រ៉ូ​ស្វាយ​មាន​ចំនួន ៤ ០៦៩,៦២​តោន (​កើនឡើង​ចំនួន ៧៩,១៦%)ដូងប្រេង​មាន​ចំនួន ២៩ ៦១៦,៦៩​តោន (​ថយចុះ​ចំនួន -៩,៧៣%) ម្រេច​មាន​ចំនួន២២ ៥៨០,៦៨​តោន (​កើនឡើង​ចំនួន ៥៥៨,១៩%) ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំជក់​មាន​ចំនួន ១ ៦៩៩,៧៥​តោន (​ថយចុះ​ចំនួន -៦០,៣២%)បន្លែ​ចម្រុះ​មាន​ចំនួន ៥៦,៧៨​តោន (ថយចុះ​ចំនួន -២៣,១១%) ម្ទេស​ក្រៀមមាន​ចំនួន ១ ៣២០,២២​តោន (​កើនឡើង​ចំនួន ១០,០២%) និង​ផលិតផល​ចំនួន៦៦​មុខ ផ្សេងទៀត មាន​ចំនួន ១ ៣៩៧ ៨៤១,៤២​តោន​។​

ចំពោះ​តម្លៃ​នៃ​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ មាន​ចំនួន ២៩៦៤ ៩៧៤ ៧១៤,៤៣​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖​ការនាំចេញ​អង្ករ​មាន​ចំនួន២៦១ ៨៣៥ ៩២៥​ដុល្លារ​អាមេរិក ។​ការនាំចេញ​ស្រូវ​មាន​ចំនួន ៣២៩ ៣៥១៥២៤​ដុល្លារ​អាមេរិក​

– ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៣៧៣ ៧៨៧២៦៥,៤៣​ដុល្លារ​អាមេរិក​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា២ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម