សេដ្ឋកិច្ច
កសិករនីន រិទ្ធីចាប់របរចិញ្ចឹមកង្កែប៥ ឆ្នាំ ធ្វើឱ្យជីវភាពធូរធាជាងមុន
របរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារក៏ដូចជាការចិញ្ចឹមត្រីក្នុងតង់ឬអាងបា្លស្ទិចឬអាងស៊ីម៉ង់ក៏អាចទទួលផលបានដូចៗគ្នាដោយប្រើប្រាស់ពេលវេលាចិញ្ចឹមចាប់ពី២ទៅ៣ខែប៉ុណ្ណោះ។
លោក នីន រិទ្ធី កសិករចិញ្ចឹមកង្កែប រស់នៅក្នុងឃុំរាម ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា គ្រួសារលោកចិញ្ចឹមកង្កែបក្នុងអាងដាក់ថង់ប្លាសិ្ទចរយៈពេល៥ឆ្នាំបានធ្វើឱ្យជីវភាពគ្រួសារធូរធាច្រើនក្នុងនោះមានការបង្កាត់ពូជកង្កែបផងដែរ។

លោក រិទ្ធី បន្តទៀតថាបច្ចុប្បន្នគេចិញ្ចឹមច្រើនប្រើតង់កៅស៊ូ តែចំពោះលោកចិញ្ចឹមធ្វើជាអាងប្លាស្ទិច ឬអាងស៊ីម៉ង់ដែលមានប្រវែង៤ម៉ែត្រ៤ជ្រុងអាចដាក់បានកូនកង្កែបចំនួន១ ពាន់ក្បាល ដោយការចិញ្ចឹមប្រើរយៈពេល២ ទៅ៣ខែ។
លោក នីន រិទ្ធីក៏បានចែករំលែកបទពិសោធន៍ថា ក្នុងនោះការប្រើប្រាស់ពូជកង្កែបក៏ត្រូវការជ្រើសរើសផងដែរដោយមានពូជកង្កែបមកពីថៃនិងពូជកង្កែបមកពីវៀតណាមដោយលោក រិទ្ធី ថាការចិញ្ចឹមពូជកង្កែបថៃប្រើប្រាស់ពេលវេលាយូរបន្តិចតែបើពូជកង្កែបពីវៀតណាមស្រាលឆាប់បានបញ្ចេញលក់លើទីផ្សារ។
លោក ថាការចិញ្ចឹមកង្កែបតូចតាចនេះអាចរកចំណូលបាន២០០ទៅ៣០០ដុល្លារហើយកង្កែបទៀតសោតមិនខ្វះទីផ្សារនោះទេ ដោយមានឈ្មួញមករកទិញដល់ផ្ទះតែម្តង៕ ដោយៈ កញ្ញា វ៉ាត
-
សេដ្ឋកិច្ច២៣ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២៣ ម៉ោង agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ


