ព័ត៌មានជាតិ
កង្វះទូកុងតឺន័រនិងតម្លៃដឹកជញ្ជូនកើនឡើងធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះជាង២៧%
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កង្វះទូកុងតឺន័រសម្រាប់ផ្ទុកនិងតម្លៃដឹកជញ្ជូនកើនឡើងធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះបានចំនួន៣០៩ ៨៦៥តោន មានការថយចុះចំនួន១១៦២០៨តោន ស្មើនឹង២៧,២៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោនឯណោះ។ការនាំចេញអង្ករចំនួន៣០៩ ៨៦៥តោន នេះមានតម្លៃចំនួន២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក។
បើទោះបីជាការនាំចេញអង្ករធ្លាក់ចុះ ប៉ុន្តែការនាំចេញស្រូវទៅក្រៅប្រទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះការនាំចេញស្រូវមានចំនួន ២ ០០៨ ២៤១តោន

ទៅកាន់ប្រទេសវៀតណាមក្នុងនោះមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ២៩០៥០២,៥២តោនមានការកើនឡើងចំនួន ៩០០ ៧៦៦តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ១០៧ ៤៧៥តោនដោយមានតម្លៃនចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក។
ក្រសួងកសិកម្មបានបន្តថា បរិមាណអង្ករនាំចេញមានចំនួន ៣០៩ ៨៦៥តោនក្នុងនោះមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤ ៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន ៨៨ ៧០២តោន ស្មើនឹង ២៨,៦៣%និងអង្ករចំហុយមានចំនួន ៦ ១៩៥តោន ស្មើនឹង ២%។

ក្រសួងបានបន្ថែមថា អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២១ប្រទេស មានបរិមាណសរុបចំនួន ៧៧ ៧៨៦តោន (ថយចុះចំនួន ៦៦៤៦១តោន ស្មើនឹង -៤៦,០៧%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៥៣៩២១តោន (ថយចុះចំនួន ១ ៤០៦តោន ស្មើនឹង -០,៩១%) ទិសដៅអាស៊ានចំនួន៥ប្រទេស មានបរិមាណសរុបចំនួន ២៩ ៤៥៣តោន(ថយចុះចំនួន ២៧ ៦១១តោនស្មើនឹង-៤៨,៣៩%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប៤៨ ៧០៥តោន (ថយចុះចំនួន ២០ ៧៣០តោន ស្មើនឹង -២៩,៨៦%)ចំណែកក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៨ក្រុមហ៊ុនហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់២២៤ ៩៥២តោន (៧២,៦០%) និងក្រុមហ៊ុន ៤៨ដទៃទៀតបាននាំចេញត្រឹមតែ ៨៤៩១៣តោន (២៧,៤០%)៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


