សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ៧ខែ ចំនួន ៤.៦១ ប៊ីលានដុល្លារ កើនឡើង ១%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា ថៃ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ ៤.៦១ ប៊ីលានដុល្លារកើនឡើង ១%បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ មានចំនួន ៤.៥៦ ប៊ីលានដុល្លារ។ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃមានទឹកប្រាក់ប្រមាណ ៥៦៩ លានដុល្លារអាមេរិក ធ្លាក់ចុះ ៣២ ភាគរយ ខណៈការនាំចូលពីថៃមានទឹកប្រាក់រហូតដល់ ៤.០៥ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

ផលិតផលភាគច្រើនដែលកម្ពុជាបាននាំទៅកាន់ថៃគឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារិម។ ដោយឡែកចំពោះទំទិញថៃនាំចូលមកកម្ពុជាវិញរួមមាន ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសេរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគបរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ ពាន់លានដុល្លារធ្លាក់ចុះ ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ ពាន់លានដុល្លារអាមេរិក។

ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃមានតម្លៃ ១.១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦.១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


