Connect with us

សេដ្ឋកិច្ច

សហគមន៍​ដាំដុះ​​បន្លែ​នៅ​ស្រុក​ថ្មគោល ផលិត​បាន​មិន​ខ្វះ​ទីផ្សារ

បានផុស

នៅ

ខេត្តបាត់ដំបង÷ បន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មតាសីសាមគ្គីក្នុងស្រុកថ្មគោល បើទោះបីស្ថិត​នៅ ​ក្នុងស្ថានភាព​កូវីដ​ក៏នៅ តែរក្សាទីផ្សារបានល្អ ខណះសហគមន៍មានការគាំទ្រពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លើគ្រប់វិធានការពាក់ព័ន្ធវិស័យកសិកម្ម។

លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិម្មខេត្តបាត់ដំបង​មានប្រសាសន៍ឲ្យកម្ពុជាថ្មីដឹងនៅ ថ្ងៃទី១៥ខែធ្នូនេះថា សហគមន៍បានចូលរួមបង្កើតឡើងដោយមន្ទីរកសិកម្មខេត្ត ខណះសហគមន៍មួយនេះកាលពីមុនគឺជាក្លឹបរបស់កសិករហើយបានទទួលការបណ្តុះបណ្តាលលើវិធីចម្រុះ ក្នុងការគ្រប់គ្រងនិងវិធីថែទាំលើផលដំណាំប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលសហគមន៍កសិកម្មតាសីសាមគ្គី មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរដែលមានស្រាប់ សហគមន៍បានចុះកិច្ចសន្យាជាមួយបណ្ដាទីផ្សារទំនើបនៅ រាជធានីភ្នំពេញរួចជាស្រេច ដូចនេះសមាជិកក្នុងសហគមន៍មិនព្រួយបារម្ភពីបញ្ហាគ្មានទីផ្សារឡើយ ហើយសហគមន៍ក៏មានវគ្គបណ្ដុះបណ្ដាល​ជូនដល់ប្រជាកសិករផងដែរ។

លោកឈឹម វិច្ឆរ៉ា បាន​បន្ត​ថា មន្ទីរកសិកម្ម​ខេត្ត​បាត់ដំបង​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ​កម្មវិធី “ហាវវែសវ័ន្ត” ឈានដល់មានបើកវគ្គបណ្តុះបណ្តាលផ្តល់នូវធាតុចូលក្នុងកសិកម្មផ្សេងៗ និងបន្តពង្រឹង​សមត្ថភាពតាមរយះមន្ទីរ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រហូតដល់ទទួលបាននូវភាពជោគជ័យរហូតដល់បច្ចុប្បន្ន។

តាម​រយៈ​ការ​ចង​ជា​សហគមន៍​បាន​បង្កើតមុខរបរថ្មីដើម្បីផ្តល់​ឱកាសការងារ កាត់បន្ថយចំណាកស្រុកនិងបង្កើនប្រាក់ចំណូលជូនដល់សមាជិកក្នុងសហគមន៍តាមរយៈដំណាំបន្លែសុវត្ថិភាព។

ដោយ​មានការ​បោះជំហានទៅ មុខជាបន្តបន្ទាប់តាមរយះការបណ្តុះបណ្តាលពីមន្ត្រីជំនាញ មន្ទីរកសិកម្មខេត្តបាត់ដំបង​ថែម​ទាំង​បាន​ផ្តល់ការ​គាំទ្រ​ពាក់ព័ន្ធក្នុងវិស័យកសិកម្ម ទាំងការសម្របសម្រួលវគ្គបណ្តុះបណ្តាល ការអនុវត្តលើផលិតកម្ម​កសិកម្មតាមកិច្ចសន្យា ស្របតាមការចូលរួម​អនុវត្តយ៉ាងសកម្មពីសមាជិករបស់សហគមន៍ទាំងអស់បានយ៉ាងល្អប្រសើ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម