Connect with us

សេដ្ឋកិច្ច

ការសិក្សារបស់ក្រុមហ៊ុន Visa លើកំណើននៃការទូទាត់តាមរយៈឌីជីថល ខណៈពេលដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ

បានផុស

នៅ

នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ការសិក្សា​ចុងក្រោយ​របស់ខ្លួន ដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ ៣២ ភាគរយ គ្រោង​នឹង​ឈប់​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ បន្ទាប់ពី​ការកើនឡើង​នៃ​ជំងឺ​រាតត្បាត Covid-19​។ បើ​យោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស គឺតាមរយៈ QR កូដ និងកាបូបអេឡិចត្រូនិក (e-Wallet)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​រាតត្បាត​កូ​វីដ បាន​ពន្លឿន​នូវ​ការទូទាត់​តាមរយៈ​ឌីជីថល​ក្នុងចំណោម​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជឿជាក់ថា ការមិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ នឹងធ្វើ​ឱ្យ​សង្គម​កាន់​តែមាន​អនាម័យ (​មាន​ប្រមាណ ៤៣%) កាន់​តែមាន​ប្រសិទ្ធភាព (​មាន​ប្រមាណ​៣៩%) និង ល្អ​សម្រាប់​បរិស្ថាន (​ប្រមាណ​៣៧%) ។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ដោយសារតែ​ជម្រើស​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​មាន​ច្រើន យើង​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ពី​ជំនាន់​មួយ គឺ​អំពី​របៀប​ដែល​ប្រជាជន​កម្ពុជា​ជ្រើសរើស​ការទូទាត់ និង​ការទទួលប្រាក់​។ នៅ​ក្រុមហ៊ុន Visa យើង​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ​អំពី​ដំណើរការ​អភិវឌ្ឍ​ទៅរក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ តាមរយៈ​ការប្រើប្រាស់​ព័ត៌មាន​ទីផ្សារ ដើម្បី​ធានាបាន​នូវ​ការគាំទ្រ​ដល់​ដៃគូ​អាជីវកម្ម​ក្នុងស្រុក​ឲ្យ​ទទួលបាន​ទម្រង់​ទូទាត់​ប្រាក់​ឌីជីថល​ដែល​កាន់តែ​ឆ្លាត​វៃ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជាង​មុន​”​។

​ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19 ការប្រើ​សាច់ប្រាក់​សុទ្ធ បាន​ធ្លាក់ចុះ ២២ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​។ អ្នកប្រើប្រាស់​កម្ពុជា​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ បាន​ព្យាយាម​សាកល្បង​ឈប់​ប្រើ​សាច់​ប្រាក់សុទ្ធ ហើយ​ជា​លទ្ធផល​ស្ទើរតែ​ពាក់កណ្តាល (​ប្រមាណ​៤៦%) អះអាងថា ពួកគេ​អាច​ឈប់​ប្រើ​សាច់ប្រាក់​សុទ្ធ បានយូរ​រហូតដល់​ទៅ​ជាង​មួយ​សប្តាហ៍​។ ក្នុងចំណោម​អ្នក​ដែល​មិនបាន​សាកល្បង​ឈប់​ប្រើ​សាច់​ប្រាក់សុទ្ធ មាន​ប្រហែល ២៩ ភាគរយ មាន​ជំនឿ​ចិត្ត​ថា ពួកគេ​អាច​ពឹង​ផ្អែកលើ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​បាន​រហូតដល់​ទៅមួយ​ខែ​ឬ​យូរ​ជាង​នេះ​។​

​តាមរយៈ​ការសិក្សា​ក៏បាន​បង្ហាញ​ពីស​ន្ទុះ​នៃ​ការទទួលយក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ និង​តាមរយៈ​ឌីជីថល​ផងដែរ ជាពិសេស​តាមរយៈ​ការប្រើ​កាត និង QR កូដ​។ បច្ចុប្បន្ន ៣៨ ភាគរយ នៃ​ប្រជាជន​កម្ពុជា ជ្រើស​យក​ការទូទាត់​តាមរយៈ​កាត ហើយ​ស្ទើរតែ ៧​នាក់ ក្នុងចំណោម ១០​នាក់ (​ស្មើ ៦៨%) កំពុង​ប្រើ​ទាំង​កាបូប​អេ​ឡិច​ត្រូ​និក និងកាតដែល​នេះ​ បង្ហាញ​ពី​ចំណូលចិត្ត​នៃ​ការប្រើប្រាស់​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត​។ ទន្ទឹមនឹងនេះ ការទូទាត់​តាមរយៈ QR កូដ មានការ​កើនឡើង​បី​ដង​ក្នុង​មួយឆ្នាំ ដែល​បច្ចុប្បន្ននេះ​អ្នកប្រើប្រាស់​មាន​ចំនួន ៣៦ ភាគរយ នៅក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​វា​។ ការទូទាត់​តាមរយៈ QR កូដ គឺជា​ទម្រង់​ទូទាត់​ប្រាក់​ដែល​ពេញនិយម​បំផុត​ដែល​ស្ថិតនៅ​លំដាប់​ទី​ពីរ​នៅក្នុង​ចំណោម​ជម្រើស​នៃ​វិធីសាស្ត្រ​ទូទាត់​ប្រាក់​ទាំងអស់ ជាពិសេស​នៅក្នុង​ផ្សារ​ទំនើប នឹង​ហាង​លក់ទំនិញ​។​

​អ្នកប្រើប្រាស់ បានបង្ហាញ​ពី​ទំនោរ​ចិត្ត​លើ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ ព្រោះ​វា​ជា​ជម្រើស​ដ៏​ល្អ​ដែលមាន​បញ្ចូល​មុខងារ​ទូទាត់​ប្រាក់​ភ្ជាប់​ជាមួយ​។ ធនាគារ​ឌីជីថល ក៏បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​បែប​ប្រពៃណី​ផងដែរ ខណៈដែល ៦០​ ភាគរយ នៃ​អ្នកប្រើប្រាស់​ឥឡូវនេះ ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត នឹង​បាន​កោតសរសើរ​ដល់​សុវត្ថិភាព​នៃ​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ (​មាន​ប្រមាណ ៥១%) ព្រមទាំង​អត្ថប្រយោជន៍​សុខភាព​ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ (​មាន​ប្រមាណ ៥០%) ។​

​អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្ថែមទៀតថា​៖ “​អ្នកប្រើប្រាស់​ជឿជាក់ថា កម្ពុជា​នឹង​ក្លាយជា​សង្គម​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ខាងមុខ ដោយ​មិន​គិតពី​ផល​នៃ​ការប៉ះទង្គិច​នៃ​មេរោគ COVID-19​។ ក្រុមហ៊ុន Visa មាន​សេចក្តី​រីករាយ​ក្នុងការ​គាំទ្រ​ដល់​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ សម្រាប់​ទទួលយក​ការផ្លាស់ប្តូរ​នេះ រួម​ជាមួយនឹង​សេវាកម្ម​ទូទាត់​ប្រាក់​ឈានមុខ​គេ​នៅក្នុង​ពិភពលោក ស្រប​នឹង​ការយល់ដឹង​កាន់តែច្បាស់​អំពី​ទីផ្សារ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​សម្រប​ខ្លួន ព្រមទាំង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នានា​”។

អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​ គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ [email protected]​ ​ ​ ​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម