ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុណែនាំឲ្យមន្ត្រីជំនាញកែលំអស្ពានមួយចំនួនឡើងវិញដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីជំនាញខេត្តត្រូវធ្វើការកែលំអនិង សាងសង់ពង្រីកស្ពានមួយចំនួនឡើងវិញដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សានៅឆ្នាំ២០២១ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២១ លោកអភិបាលខេត្តបានបន្តទៀតថា «ដោយសារឆ្នាំកន្លងមកជំនន់ទឹកភ្លៀងនៅតែបន្តលិចក្រុងរបស់យើងនិងដោយសារតែសំរាមបានហូរកកស្ទះនៅតាមស្ពានចំនួន៤ដូច្នេះត្រូវធ្វើការកែលំអសាងសង់ពង្រីកឡើងវិញ ដូចជាស្ពាន L.V ស្ពានស្តេចមឹកនិងស្ពាន២ទៀត
នៅអង្គការម្លប់តាប៉ាងនិងស្ពានទាំង៤ ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សាឆ្នាំ២០២១ខាងមុខ»។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្ថែមថាសម្រាប់ឆ្នាំ២០២១ខាងមុខនេះខេត្តមានគម្រោងអភិវឌ្ឍន៍ចំនួន៩គម្រោង ដើម្បីអភិវឌ្ឍន៍ខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀតពិសេសរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាកុំឲ្យក្រុងព្រះសីហនុបន្តការលិចលង់ជាបន្តទៀត។

លោក គួច ចំរើន មានប្រសាសន៍ថា«ត្រូវផ្តោតទៅលើគម្រោងទី៣កែសម្រួលស្ពានឱ្យបានធំទូលាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង គម្រោងទី៥កែសម្រួលទទឹងផ្លូវឱ្យតាមស្តង់ដា និងទី៦ កែសម្រួលមកដាក់លូអ៊ុយ ដោយឡែកគម្រោងផ្សេងទៀតយើងបានឯកភាពដូចនេះមន្ត្រីជំនាញរបស់យើងត្រូវសិក្សាបន្ទាប់ ដើម្បីឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ខាងមុខ»។
លោកអភិបាលខេត្តបានបញ្ជាក់ថា គម្រោងថវិកាអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់ថវិកាអភិវឌ្ឍន៍៣ដំណាក់កាល ជាបន្តបន្ទាប់ធ្វើឱ្យគម្រោងមួយចំនួនត្រូវលុបចោលក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០២១។ ដូច្នេះយើងត្រូវជ្រើសរើសគម្រោងអាទិភាព ដើម្បីអភិវឌ្ឍន៍ជាមុន និងតម្រូវការចាំបាច់។ ទន្ទឹមនោះ យើងត្រូវគៀងគរផ្នែកឯកជនចូលរួមការអភិវឌ្ឍក្រុងរបស់យើង ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២១សរុបមាន៩គម្រោងក្នុងនោះ១.ជួសជុលសួនច្បារវិមានឯករាជ្យ សួនកូនសោ និងសួនច្បារតោពីរ សង្កាត់លេខ៣។ ២.ជួសជុលបណ្ដាញភ្លើង និងភ្លើងបំភ្លឺសាធារណៈតាមបណ្ដោយផ្លូវលេខ៨០០ ក្រុងព្រះសីហនុ។ ៣.ជួសជុលស្ពានបេតុងបុកស៊ីផាយមុខអង្គការម្លប់តាប៉ាងចំនួន០១កន្លែង សង្កាត់៤។ ៤.ជួសជុលផ្លូវបេតុង ផ្លូវទៅវត្តលើ ចាក់បេតុង និងដាក់លូទឹកភ្លៀងមុខកាត់០,៦ម៉ែត្រម្ខាងស្របផ្លូវ និងលូមូលកាត់ទទឹងផ្លូវ០,៨ម៉ែត្រ ចាប់ពីផ្លូវលេខ៧០១ដល់វត្តលើសង្កាត់លេខ៣។ ៥.ជួសជុលផ្លូវលេខ៨០២ ចាក់ក្រាលបេតុង លូទឹកភ្លៀងមុខកាត់០,៦ម៉ែត្រ

និងលូទឹកស្អុយមុខកាត់០,២ម៉ែត្រ សងខាងផ្លូវ (ចាប់ពីផ្លូវលេខ៨០០ ផ្លូវលេខ២១១)សង្កាត់លេខ២។ ៦.ជួសជុលបណ្តាញលូ ផ្លូវលេខ២១៣ ដាក់លូទឹកភ្លៀងមុខកាត់០,៨ម៉ែត្រ លូទឹកស្អុយមុខកាត់០,២ម៉ែត្រ សងខាងផ្លូវ(ចាប់ពីផ្លូវលេខ២០០ ផ្លូវលេខ២០៩)។៧.ជួសជុលបណ្ដាញលូអ៊ុយ (1mx1m) មានគម្របសង ខាងផ្លូវសង្កាត់លេខ៤ ចាប់ពីផ្លូវលេខ១០៤ តភ្ជាប់កំណាត់លូអង្គការម្លប់តាប៉ាង(គម្រោងឆ្នាំ២០២០)។ ៨.ជួសជុលផ្លូវលេខ១០៥ចាក់ក្រាលបេតុងលូទឹកភ្លៀងមុខកាត់ ០,៨ ម៉ែត្រ និងលូទឹកស្អុយមុខកាត់ ០,២ម៉ែត្រសងខាងផ្លូវ(ពីផ្លូវលេខ១០០ ដល់ផ្លូវលេខ ១០៣៤)និង៩.ជួសជុលផ្លូវលេខ១០៣៤ចាក់ក្រាលបេតុង លូទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ លូទឹកស្អុយមុខកាត់០,២ម៉ែត្រសងខាងផ្លូវ (ពីផ្លូវលេខ១០៣ ដល់ផ្លូវលេខ១០៥)៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


