ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែងជិត ៦គីឡូម៉ែត្រ ក្នុងខេត្តរតនគិរី ត្រូវបានជួសជុលឡើងវិញរួចរាល់ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ
ផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែប្រវែង ៥,៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កាចាញ ក្រុងបានលុង ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះចាអ៊ុង ស្ថិតក្នុងភូមិសាស្រ្តឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានស្ថាបនាជួសជុលឡើងវិញ ខណៈដែលផ្លូវមួយនេះ ពីមុនខូចខាតមានជង្ហុកធំៗបែករបាប់រអិលពិបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា ចំណែកឯខែប្រាំងរលាក់ហ៊ុយដីងងឹតឈឹងរកមើលផ្លូវមិនឃើញ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យ និងវាយតម្លៃលើការងារគុណភាពផ្លូវដែលទើបស្ថានារួចនេះ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ការខិតខំប្រែងប្រែងអភិវឌ្ឍន៍ផ្លូវគមនាគមន៍ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០៥០។
លោកអភិបាលខេត្ត បានបន្តថា ការកសាងស្ថាបនាផ្លូវ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់រវាងទីប្រជុំជន និងទីជនបទដាច់ស្រយាល។ យ៉ាងណាមិញផ្លូវខេត្តមួយខ្សែចូលទៅកាន់តំបន់រមណីយដ្ឋានទឹកជ្រោះចាអ៊ុង ដែលបានស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដោយក្រាលកៅស៊ូប្រភេទ DBSTប្រវែង ៥,៦គីឡូម៉ែត្រ រំពឹងថា ភ្ញៀវទេសចរនឹងទៅលេងកំសាន្តច្រើនជាក់ជាមិនខាន។

បើតាមប្រជាពលរដ្ឋ នៅឃុំចាអ៊ុង បានឱ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយបានផ្លូវល្អដោយក្រាលកៅស៊ូស្រួលធ្វើដំណើរក្នុងដឹកកសិផលរបស់ពួកមកកាន់ទីផ្សារ និងកូនៗពួកគាត់បានធ្វើដំណើរមកកាន់សាលារៀន មិនពិបាកដូចមុនទៀតទេ។ ប្រភពបន្តទៀតថា ផ្លូវនេះពីមុន ពិបាកធ្វើដំណើរខ្លាំងជាពិសេសរដូវវស្សារអឹល ស្ទើធ្វើដំណើមិនបានសោះហើយពេលដឹកកសិផល មកកាន់ទីផ្សារក៏ដូចដឹកកសិផលទៅលក់នោះគឺពេលខ្លះ ដួលប្រឡះខោអាវ និងពេលខ្លះទៀតដួលរងរបួសផងដែរ។ ប្រជាពលរដ្ឋខាងលើ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានជួយស្ថាបនាផ្លូវមួយខ្សែនេះ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរជាពិសេសការដឹកកសិផលមកកាន់ទីផ្សារ។
ជាមួយនេះពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដោយក្នុងនោះខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្ត អាចប្រកបមុខរបរធ្វើជាអាជីកម្មផ្សេងៗដើម្បីជួយលើកកម្ពស់ជីវភាព៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


