ព័ត៌មានជាតិ
ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ ៤ សម្រេចបានជាង ៨៥ភាគរយ
ផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះ សម្រេចបាន ៥២គីឡូម៉ែត្រហើយ នៅសល់ត្រឹមតែ ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបញ្ចប់ការឈូសឆាយក្នុងពេលឆាប់ៗនេះ។

នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុនសុខាអចលនទ្រព្យ។ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច គ្រុប ទទួលបន្ទុកក្នុងការឈូសឆាយបើកផ្លូវនេះ បានចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍផ្លូវនេះដោយផ្ទាល់ កាលពីថ្ងៃទី ១៨ ខែ មីនា កន្លងទៅ។

ថ្លែងនៅក្នុងពិធីសម្ពោធសៀវភៅលើកដំបូងចំណងជើងថា «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពីដើមខែ មករា កន្លងទៅ អ្នកឧកញ៉ា សុខ គង់ មានប្រសាសន៍ដូច្នេះថា «ផ្លូវ១ខ្សែនេះ ប្រហែលជាខែ ៤ (ខែមេសា) យើងអាចភ្ជាប់គ្នាបានហើយ។ វាមិនទាន់ជាផ្លូវកៅស៊ូល្អអ្វីនោះទេ គ្រាន់តែអាចធ្វើដំណើរបាន»។
សូមបញ្ជាក់ថា ការអភិវឌ្ឍផ្លូវថ្មីនេះ មានការចូលរួមពីអ្នកឧកញ៉ាល្បី ២ រូប គឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ា សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១។

លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល ធ្លាប់បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹងពន្លឿនការស្ថាបនាផ្លូវនេះ។
ក្រុមហ៊ុនសុខា អូតែល ទទួលបានសិទ្ធិសម្បទានវិនិយោគអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យ ជាដើម៕



-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មុនអាចឡើងកាន់តំណែងជាអភិបាលរាជធានីខេត្ត ត្រូវមានលក្ខខណ្ឌយ៉ាងណាខ្លះ?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំម្ចាស់ក្រុមហ៊ុនជិត ១០០ អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ភាសា ១០ប្រទេស ត្រូវបរទេសចាត់ទុកថា ពិបាកសរសេរនិងរៀនបំផុតលើពិភពលោក