ព័ត៌មានជាតិ
កម្ពុជានឹងដាក់ចេញគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី ដើម្បីទាក់ទាញវិនិយោគិនធំៗ
ក្រសួងពាណិជ្ជកម្មនឹងត្រៀមដាក់ចេញគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី នាពេលឆាប់ខាងមុខនេះ ដើម្បីធ្វើការទាក់ទាញវិនិយោគធំៗពីក្រៅប្រទេស និងបង្កើនទីផ្សារនាំចេញបន្ថែម។

លោក ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា «បច្ចុប្បន្ន សេចក្តីព្រាងនយោបាយជាតិនេះ បានជិតបញ្ចប់ហើយ ដែលអាចនឹងដាក់ចេញជាផ្លូវការនៅក្នុងឆ្នាំនេះព្រោះថា ដើម្បីឈានទៅទាក់ទាញវិនិយោគគិនធំៗពីក្រៅប្រទេសឱ្យមកវិនិយោគលើដំណាំនេះបាន លុះត្រាតែកម្ពុជាមានគោលនយោបាយច្បាស់លាស់»។
លោកបានបញ្ជាក់ថា ក្រៅពីគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី ក្រសួងក៏កំពុងរៀបចំគោលនយោបាយជាតិស្តីម្រេចផងដែរ។ ដំណាំស្វាយចន្ទីរគឺជាដំណាំមានសក្តានុពលក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅនាំចេញផលិតផលកសិកម្មរបស់ខ្លួនឱ្យកើនឡើង ១២%នៅឆ្នាំ ២០២៥ ប៉ុន្តែបច្ចុប្បន្នទើបតែមានរោងចក្រកែច្នៃគ្រាប់ចន្ទីមិនដល់១០នោះទេ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយចន្ទីចំនួនជិត២២ម៉ឺនតោន កើនឡើងចំនួនជាង៨% ទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និងបង់ក្លាដែស៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


