Connect with us

សេដ្ឋកិច្ច

វៀតណាម ថា តម្លៃអង្ករលើពិភពលោកមិនទាន់ជួបវិបតិ្ដអាក្រក់ដូចឆ្នាំ ២០០៨ ឡើយ

បានផុស

នៅ

ទោះបីជានៅឆ្នាំនេះ មានការប្រកាសកាត់បន្ថយ​ការនាំចេញអង្ករពីសំណាក់ឥណ្ឌាដែលជាប្រទេសផ្គត់ផ្គង់​ដ៏ធំបំផុត និងបានជះឥទ្ធិពលដល់តម្លៃអង្ករពិភពលោកក៏ពិតមែន ប៉ុន្តែស្ថានភាពស្រួវអង្ករ​នៅមិនទាន់ឡើងថ្លៃខ្ពស់បំផុតដូចកាលពី ១៥ ឆ្នាំមុនឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំនេះ តម្លៃអង្ករ​វៀតណាមឡើងរហូតដល់តម្លៃ ៧០០ ដុល្លារក្នុងមួយតោន ហើយមិនមែនមានតែអង្ករវៀតណាមឡើយដែលឡើងថ្លៃ ពោលអង្ករថៃក៏ជួបបញ្ហាដូចគ្នានេះដែរ ។ នៅវៀតណាម តម្លៃលក់រាយបានកើនឡើងដល់ ០.៧៦ ទៅ ០.៨៤ ដុល្លារក្នុងមួយគីឡូក្រាម ។

​ទោះយ៉ាងណា នៅក្នុងឆ្នាំ ២០២៣ នេះ ស្បៀងអាហារមិនទាន់ខ្វះខាតខ្លាំងដូចកាលឆ្នាំ ២០០៨ នោះឡើយ ។​ អំឡុងឆ្នាំនោះ អាកាសធាតុ​មិន​អំណោយផល តម្លៃ​ប្រេង​ឡើង​ខ្ពស់ ទុនបម្រុង​អាហារ​មាន​កម្រិត​ទាប ហើយ​តម្រូវការ​កំពុង​កើនឡើងខ្លាំង​ក្នុង​ប្រទេស​ដូចជា​ ចិន និង​ឥណ្ឌា​ជាដើម ។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា នៅឆ្នាំ ២០០៧ ឃ្លាំងអង្ករនៅអាស៊ីមានកម្រិតទាប ដោយបានធ្លាក់ចុះពី ១៤០ លានតោនមក ៦០ លានតោន មុនពេលងើបឡើងវិញមកត្រឹម ១០៥ លានតោនក្នុងឆ្នាំ ២០០៨ ។ នៅឆ្នាំនោះ យ៉ាងហោចណាស់មានប្រទេសចំនួន ៣៧ ជួបប្រទះបញ្ហាកង្វះស្បៀង ខណៈដែលតម្លៃបានកើនឡើងភ្លាមៗពី ៥៥០ ដុល្លារដល់ ១,០០០ ដុល្លារក្នុងមួយតោន ។

ដោយឡែកនាពេលបច្ចុប្បន្ននេះវិញ តម្លៃអង្ករពិភពលោកបានឡើងថ្លៃពីតម្លៃមុនត្រឹម ៨០ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ដោយធ្វើឲ្យតម្លៃអង្ករ​វៀតណាមឡើងថ្លៃសរុបដល់ជាង ៧០០ ដុល្លារក្នុងមួយតោន ខណៈថៃក៏មានតម្លៃខ្ទង់ ៧០០ ​ដុល្លារដូចគ្នា ។

ឆ្នាំ​នេះ វៀតណាម​មាន​ផ្ទៃដី​ប្រមាណ ៧.១ លាន​ហិកតា​ដែលបានធ្វើស្រូវរួចរាល់ ហើយ​រំពឹង​ថា​នឹង​អាច​ធ្វើ​ស្រូវ​បាន ៤៣ លាន​តោន ស្មើនឹង​អង្ករជាង ២៨ លាន​តោន ។

គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៧ខែដំបូង វៀតណាមបាននាំចេញអង្ករជិត ៥ លានតោន មានតម្លៃជាង ២.៦ ពាន់លានដុល្លារ ដែលកើនឡើង ៣១ ​ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម