Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនសឹង្ហបុរី YCH​ នឹងចាប់ផ្ដើមសិក្សាលំអិតអំពីការបង្កើតមជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​នៅខែមិនាខាងមុខ

បានផុស

នៅ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ នឹងអនុញ្ញាតិឱ្យក្រុមហ៊ុនសឹង្ហបុរី YCH​ ផ្ដើមសិក្សាលំអិតអំពីការបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្ម​ភ្នំពេញនៅខែមីនា ឆ្នាំ២០២១ខាងមុខ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់ការចរចារ និងឯកភាពគ្នាលើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ខសម្រាប់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ «ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបានបញ្ចប់ការចរចារជាមួយក្រុមហ៊ុនសឹង្ហបុរី YCH​ រួចរាល់ហើយ ដូច្នេះក្រុមហ៊ុននឹងអាចចាប់ផ្ដើមសិក្សាលំអិតអំពីការបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្ម​ភ្នំពេញនៅខែមីនាខាងមុខនេះ។»

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ភ័ស្តុភារកម្ម​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ដ៏មាន​សក្ដានុពល​ក្នុង​ការលើកស្ទួយ​វិស័យ​​ដឹកជញ្ជូន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់អាស៊ាន និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម​។

ម្យ៉ាងទៀត មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ក៏​ជា​កម្លាំងចលករ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

គួរបញ្ជាក់ថា គម្រោង​មជ្ឈមណ្ឌលភ័ស្តុភារកម្ម​ភ្នំពេញ ដែលត្រូវបានសាងសង់លើផ្ទៃដី ៩៨ ហិកតា​ មាន​ទីតាំងនៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​យុទ្ធសាស្ដ្រ​មួយ​តភ្ជាប់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខ្សែ​ផ្លូវដែក​ភាគ​ខាងជើង​ភ្ជាប់​ទៅ​ព្រំដែន​ថៃ​។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម