សេដ្ឋកិច្ច
លោក ពូទីន បង្ហាញមហិច្ឆតា នាំ រុស្ស៊ី ចូលក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចទាំង៤ របស់ពិភពលោក
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ី គឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតប្រចាំទ្វីបអឺរ៉ុប បើគិតពីលក្ខខណ្ឌយុគភាពនៃអំណាចទិញ (PPP) ហើយបង្ហាញមហិច្ឆតា ចូលខ្លួនទៅប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចទាំង៤លើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ TASS កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ។

ក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ជនរួមជាតិនៅទីក្រុងមូស្គូ លោកប្រធានាធិបតី បានកត់សម្គាល់ថា កាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចរុស្ស៊ី បានវ៉ាដាច់រដ្ឋ G7 រួចទៅហើយ បើគិតពីអត្រាកំណើន។
លោក ពូទីន អះអាងថា “ដោយសារតែល្បឿននិងគុណភាពនៃកំណើនបែបនេះហើយ មិនយូរទេពោលគឺនាពេលអនាគតដ៏ខ្លីខាងមុខ យើងនឹងបោះជំហានហើយក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមមហាអំណាចទាំងបួនលើពិភពលោក ជាក់ជាមិនខាន”។

ស្របពេលជាមួយគ្នានោះ លោក ពូទីន ក៏បានណែនាំឲ្យអ្នកជំនួញរុស្ស៊ី គួរជះលុយវិនិយោគនៅក្នុងប្រទេសខ្លួនឯងវិញយល់ល្អកុំចំណាយលុយនៅបរទេសអីល្អជាង ព្រោះវាប្រថុយណាស់។
លោកព្រមានថា “អ្នកគួរតែរកវិធីដកលុយពីធនាគារលោកខាងលិច ហើយយកមកចាយក្នុងប្រទេសវិញទៅ។ ការដែលអ្នកទុកលុយក្នុងធនាគារបរទេស ពិតជាប្រឈមនឹងការបាត់បង់គ្រប់យ៉ាង”។

យោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក, ក្នុងឆ្នាំ២០២៣ រុស្ស៊ីគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេជាសកលលំដាប់ទី៥ បើគិតពី PPP និងជាប្រទេសតែមួយគត់នៅអឺរ៉ុប ដែលស្ថិតក្នុងលំដាប់កំពូលទាំងប្រាំ។
ប្រទេសឈរលេខ១ក្នុងតារាងគឺចិន ខណៈលេខ២គឺសហរដ្ឋអាមេរិក ចំណែកឥណ្ឌាជាប់លេខ៣ និងជប៉ុនជាប់លេខ៤។ បន្ទាប់ពីចំណាត់ថ្នាក់លេខ៥របស់រុស្ស៊ី, ប្រទេសដែលជាប់លំដាប់ទី៦គឺឥណ្ឌូណេស៊ី ហើយអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ EU គឺឈរលេខ៧៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកនេះ លោក ពូទីន ចេញមុខផ្ទាល់ គំរាមបាញ់នុយក្លេអ៊ែរ លើបស្ចិមប្រទេស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


