Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល លើក​អាទិភាព ១0 ចំណុច ដែលវិនិយោគិនគួររើសកម្ពុជាសម្រាប់បណ្តាក់ទុន

បានផុស

នៅ

លោក ស៊ុន ចាន់​ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលមានវិនិយោគិនប្រមាណ ៧០ ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម បាន​គូស​បញ្ជាក់​ពី​អាទិភាព ​១០ចំណុច ដែល​វិនិយោគិន​គួរ​សិក្សា​ និង​គួរ​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​ សម្រាប់បណ្ដាក់​ទុន​វិនិយោគ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់​ថុល បាន​បើក​ឱកាស​ដល់​វិនិយោគិន​ដែល​មក​ពី​ ៧០ក្រុមហ៊ុន​ផ្សេង​ៗគ្នា​ សាកសួរដោយផ្ទាល់នូវសំណួរនានាអំពីការវិនិយោគនៅ​កម្ពុជា ជា​ពិសេស​គឺ​ចំណុច​អាទិភាព ក៏​ដូច​ជា​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ជាក់ស្តែង លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុន។ ក្នុង​នោះ លោកបាន​លើក​ឡើង​ពី​អាទិភាព ១០ ​ចំណុច រួម​មាន ទី១​. ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព, ទី២. ស្ថិរភាពនយោបាយ, ទី៣. កំណើនសេដ្ឋកិច្ច, ទី​៤. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ទី​៥. ធនធានមនុស្ស, ទី​៦. ហេដ្ឋារចនាសម្ព័ន្ធសង្គម, ទី៧. ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, ទី៨. វេទិការដ្ឋាភិបាល និងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ទី៩. ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងទី​១០. ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។

គួរ​បញ្ជាក់​ថា វេទិកាធុរកិច្ចត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួម​សហការជាមួយសហភាពសហគ្រិន​តំបន់​ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ដើម្បី​បញ្ជ្រាប​ផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ ក្រុមហ៊ុនផ្សេងៗគ្នាលើវិស័យជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៣ នាទីutes មុន

វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ពិសេសកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម