សេដ្ឋកិច្ច
បញ្ហាការឡើងកំដៅកំពុងប៉ះពាល់ដល់ការផ្គត់ផ្គង់ការហ្វេរបស់ប្រទេសវៀតណាម
តម្លៃកាហ្វេត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែបញ្ហាអាកាសធាតុមិនល្អដែលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់កាហ្វេនៅក្នុងប្រទេសវៀតណាមដែលជាអ្នកផលិតកាហ្វេប្រភេទ robusta ដ៏ធំបំផុតរបស់ពិភពលោក។

បម្រែបម្រួលអាកាសធាតុកំពុងជំរុញឱ្យមានអាកាសធាតុខុសប្រក្រតីកាន់តែខ្លាំងឡើងៗ ប្រទេសវៀតណាមមានចំនួនប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ប្រភេទកាហ្វេ robusta beans របស់ពិភពលោក ដែលជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ភេសជ្ជៈ និងកាហ្វេ espresso ។
លោក Tran Thi Lan Anh នាយករងក្រុមហ៊ុន Vinh Hiep ដែលជាក្រុមហ៊ុននាំចេញដ៏ធំរបស់វៀតណាមបានមានប្រសាសន៍ថា៖« យើងមិនអាចប្រាប់បានទេថានៅពេលណាតម្លៃនឹងឡើងដល់កំពូល» ។ កសិករ និងឈ្មួញកណ្តាលរំពឹងថាតម្លៃសកាហ្វេប្រភេទនេះអាចឡើងដល់ ១៥០ ០០០ ដុង (៨ ដុល្លារ) ក្នុងមួយគីឡូក្រាម កើនឡើងពីកម្រិតបច្ចុប្បន្នមានតម្លៃប្រហែល ១៣០ ០០០ ដុង។

ការឡើងថ្លៃនៃតម្លៃទំនិញត្រូវការពេលវេលាដើម្បីឈានទៅកម្រិតលក់រាយ ហើយការកើនឡើងតិចតួចនៃតម្លៃអារ៉ាប៊ីកា ដែលជាប្រភេទកាហ្វសកលកំពុងជួយជំនួសប្រភេទកាហ្វេមួយចំនួនសម្រាប់អ្នកផឹកកាហ្វេ។ ទោះយ៉ាងណាក៏ដោយ នាយកប្រតិបត្តិនៃក្រុមហ៊ុន Tata Consumer Products ដែលផលិតកាហ្វេដែរនោះ បាននិយាយនៅសប្តាហ៍នេះថា តម្លៃ robusta ទំនងជានឹងនៅមានការប្រែប្រួលខ្លះៗទៀតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


