សេដ្ឋកិច្ច
ធនាគារកណ្តាលកម្ពុជា-ហ៊្សកហ្ស៉ីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា
ធនាគារជាតិនៃកម្ពុជា(NBC)និងធនាគារជាតិនៃហ៊្សកហ្ស៉ីបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណងបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល។ ការណ៍នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយទៀតដែលធនាគារកណ្តាលនៃប្រទេសទាំងពីរចាប់ដៃគ្នា។
ការចុះហត្ថលេខានោះធ្វើឡើងរវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៉ីបានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគី នៅទីក្រុងប៊ីលីស៊ី ប្រទេសហ៊្សកហ្ស៉ី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

យោងតាម NBC៖«នេះជាលើកដំបូង ដែលធនាគារកណ្តាលទាំងពីរបានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណងបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល»។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។
ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្សុីបានទទួលជោគជ័យក្នុងការកាត់បន្ថយដុល្លារូបនីយកម្មប្រកបដោយជោគជ័យក្នុងរយៈពេលជាង ១០ឆ្នាំនេះ ដែលបទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនាពេលខាងមុខ។

ស្របពេលជាមួយគ្នានេះ ភាគីធនាគារជាតិនៃហ៊្សកហ្សុីបានស្នើធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដារឃ្យូអរកូតនិងការទូទាត់ឆ្លងដែនជាដើម។ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមក បន្តទៀត។
គួររំលេចថា ប្រទេសហ៊្សកហ្ស៉ីគឺជាប្រទេសមួយស្ថិតនៅតំបន់កូកាស៊ីស ពោលគឺនៅចំណុចប្រសព្វនៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


