Connect with us

សេដ្ឋកិច្ច

ធនាគារ​ J.P. Morgan ​តម្លើង​​ការ​ព្យាករណ៍​កំណើន​​សេដ្ឋកិច្ច​ចិន​ ដល់​​ ៥,២ ភាគរយ​​

បានផុស

នៅ

ប្រធាន​សេដ្ឋវិទូ​ចិន​​របស់​ធនាគារ​​វិនិយោគ​អាមេរិក​​ J.P. Morgan ​លោក​ Zhu Haibin ​បាន​ប៉ាន់​ប្រមាណ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​កើន​ឡើង​ ៥,២ ភាគរយ​នៅ​ឆ្នាំ​ ២០២៤ ដោយ​តម្លើង​ពី​ការ​ព្យាករណ៍​​ ៤,៩ ភាគរយ​កាល​ពី​លើក​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​​ស៊ីនហួ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ Zhu បាន​បង្ហាញ​ការ​​ព្យាករណ៍ថ្មី​​របស់​លោក​​​ ក្នុ​ង​អំឡុង​​កិច្ច​ប្រជុំ​កំពូល​ J.P. Morgan Global China ដែល​ធ្វើ​ឡើង​នៅ​ក្រុង​សៀងហៃ​ កាល​​ពី​ថ្ងៃ​ពុធ​។ ​

លោក​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​​ ៥,៣ ភាគរយ​​ក្នុង​ត្រី​មាស​ទី​១​ឆ្នាំ​​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ បាន​​លើស​កម្រិត​​រំពឹង​ទុក​​ និង​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​សេដ្ឋកិច្ច​រឹង​មាំ​សម្រាប់​ឆ្នាំ​នេះ​។ ​  ​

​លោក​បាន​កត់​សម្គាល់​ថា​ ចំណុច​សំខាន់​​៣​របស់​សេដ្ឋកិច្ចចិន​នៅ​ក្នុង​ត្រីមាស​ទី​​១​នៃ​ឆ្នាំ​នេះ​ គឺ​ការ​កើន​ឡើង​​នៃ​តម្លៃ​​ឧស្សាហកម្ម​​ ​​ការ​ធ្វើ​ពិពិធកម្ម​នៃ​ផលិត​ផល​នាំ​ចេញ​ និង​ទិសដៅ​នាំ​ចេញ​​ និង​ការ​កើន​ឡើង​នៃ​បច្ចេក​វិទ្យា​ និ​ងឧស្សាហកម្ម​ថ្មី​ៗ​ ដែ​ល​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​

​លោក​ Zhu ​បាន​បន្ត​ថា​​៖ «​ទោះ​បី​ជា​ប្រាក់​យន់​ប្រឈម​មុខ​នឹង​សម្ពាធ​នៃ​ការ​ធ្លាក់​ថ្លៃ​រយៈ​ពេល​ខ្លី​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​ សម្ពាធ​ធ្លាក់​ចុះ​នឹង​បាន​ធូរ​ស្បើយ​​ ខណៈ​​ធនាគារ​កណ្តាល​អាមេរិក​ទំនង​ជា​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ឆមាស​ទី​​២​នៃ​ឆ្នាំ​នេះ​»​​។

គួរ​គូស​បញ្ជាក់​ថា​ ​​កិច្ច​​ប្រជុំ​កំពូល​ J.P. Morgan Global China ​គឺ​ជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​ និ​ង​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​មេ​ដឹក​នាំ​អាជីវកម្ម​​ក្នុង​ប្រទេស​ចិន​ ដោយ​ភ្ជាប់​សហគមន៍​វិនិយោគ​ពិភព​លោក​ជាមួយ​នឹង​ទីផ្សារ​របស់​ប្រទេស​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច៦ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច៩ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍៩ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម