សេដ្ឋកិច្ច
IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនឆ្នាំ ២០២៤ ទៅ ៥ ភាគរយ ប៉ុន្តែព្រមានពីហានិភ័យនៅឆ្នាំក្រោយៗ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទៅ ៥ ភាគរយក្នុងឆ្នាំ ២០២៤ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងការព្យាករណ៍កាលពីលើកមុន ខណៈព្រមានពីហានិភ័យពីកំណើននៅឆ្នាំក្រោយៗ ដែលត្រូវការកំណែទម្រង់ដើម្បីទប់ទល់។

IMF បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការបង្កើនអត្រារំពឹងទុកនេះ ធ្វើឡើងដោយសារតែទិន្នន័យកំណើន សេដ្ឋកិច្ចរឹងមាំក្នុងត្រីមាសទី១ ក៏ដូចជាវិធានការគោលនយោបាយ ដែលដាក់ចេញថ្មីៗនេះ។ អង្គការនិយាយយ៉ាងដូច្នេះ ថា៖ «អតិផរណាស្នូល រំពឹងថានឹងកើនឡើង ប៉ុន្តែនៅតែមានកម្រិតទាប»។
យ៉ាងណាក៏ដោយ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិនរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៤,៥ ភាគរយវិញ នៅឆ្នាំ ២០២៥ ហើយបានព្រមានថា កំណើនដដែលនឹងថយចុះមកត្រឹម ៣,៣ ភាគរយនៅឆ្នាំ ២០២៩ ដោយសារតែចំនួនប្រជាជនវ័យចំណាស់ច្រើន និងផលិតភាពយឺតយ៉ាវ។
លើការព្រមាននេះ IMF បាននិយាយថា អាទិភាពបន្ទាន់របស់ចិន គឺត្រូវអនុម័តកញ្ចប់គោលនយោបាយដ៏ទូលំទូលាយមួយ ដើម្បីជួយសម្រួលដល់ការកែសម្រួលវិស័យអចលនទ្រព្យ និងផ្តល់ការគាំទ្រម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រាន់ ដើម្បីជំរុញតម្រូវការក្នុងស្រុក និងកាត់បន្ថយហានិភ័យផ្សេងៗ។ ស្ថាប័នហិរញ្ញវត្ថុដដែល បន្តថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ នឹងតម្រូវឱ្យមានការកែទម្រង់រចនាសម្ព័ន្ធយ៉ាងគ្រប់ជ្រុងជ្រោយ។

IMF គូសបញ្ជាក់ថា៖ «អាទិភាពសំខាន់ៗរួមមាន ការធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញផ្ដោតលើការប្រើប្រាស់ ដោយការពង្រឹងបណ្តាញសុវត្ថិភាពសង្គម សេរីភាវូបនីយកម្មនៃវិស័យសេវាកម្ម និងបន្ថយនូវគោលនយោបាយផ្នែកផ្គត់ផ្គង់ ដែលបង្ខូចទ្រង់ទ្រាយទីផ្សារ សំដៅលើយុទ្ធសាស្រ្តគាំទ្រដល់វិស័យផលិតកម្ម»។
គួរគូសបញ្ជាក់ថា ការព្យាករណ៍វិជ្ជមានរបស់ IMF សម្រាប់ឆ្នាំ ២០២៤ គឺស្របតាមគោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ របស់រដ្ឋាភិបាលចិន ស្របពេលសេដ្ឋកិច្ចប្រទេសនេះហាក់ដូចជាកំពុងស្ថិតនៅលើផ្លូវវិជ្ជមាន ដោយកំណើនលើសការរំពឹងទុក ៥,៣ ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះ។ យ៉ាងណាមិញ សម្ពាធបរិត្តផរណាបន្តកើនឡើងយ៉ាងធំ ហើយវិបត្តិអចលនទ្រព្យដែលអូសបន្លាយ នៅតែជាហានិភ័យសម្រាប់កំណើនសេដ្ឋកិច្ចចិន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


