សេដ្ឋកិច្ច
OPEC+ បន្តកាត់បន្ថយទិន្នផលប្រេង ដល់ចុងឆ្នាំ ២០២៥ ខណៈតម្រូវការខ្សោយ
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ លើការបន្តការកាត់បន្ថយទិន្នផលប្រេងរួមដែលមានស្រាប់ រហូតដល់ចុងឆ្នាំ ២០២៥ ខណៈអង្គការនេះស្វែងរកការវាយលុកទីផ្សារចំពេលមានកំណើនតម្រូវការខ្សោយ អត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃផលិតកម្មប្រេងរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រាប់តាំងពីចុងឆ្នាំ ២០២២ មក អង្គការ OPEC+ បានកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួនទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដោយបច្ចុប្បន្ន សមាជិករបស់ប្លុកកាត់បន្ថយទិន្នផលប្រេងជារួម រហូតដល់ ៥,៨៦ លានបារ៉ែល/ថ្ងៃ ឬប្រហែល ៥,៧ ភាគរយនៃតម្រូវការសកល។ ក្នុងនោះ រួមមានទាំងការកាត់បន្ថយចំនួន ៣,៦៦ លានបារ៉ែល/ថ្ងៃ ដែលនឹងផុតកំណត់នៅចុងឆ្នាំ ២០២៤ និងការកាត់បន្ថយដោយស្ម័គ្រចិត្ត ២,២ លានបារ៉ែល/ថ្ងៃ របស់សមាជិក៨ប្រទេស ដែលនឹងផុតកំណត់នៅចុងខែមិថុនានេះ។
ក្នុងការព្រមព្រៀងកាលពីថ្ងៃអាទិត្យ អង្គការ OPEC+ បានយល់ព្រមបន្តការកាត់បន្ថយទិន្នផល ៣,៦៦ លានបារ៉ែល/ថ្ងៃ រហូតដល់ចុងបញ្ចប់ឆ្នាំ ២០២៥ និងបន្តការកាត់បន្ថយ ២,២ លានបារ៉ែល/ថ្ងៃ រយៈពេល៣ខែទៀត រហូតដល់ចុងខែកញ្ញា ឆ្នាំ ២០២៤។
បើតាមរ៉យទ័រ OPEC+ នឹងលុបចោលជាបណ្តើរៗនូវការកាត់បន្ថយទិន្នផលប្រេង ២,២ បារ៉ែល/ថ្ងៃ ចាប់ពីខែតុលា ឆ្នាំ ២០២៤ ដល់ខែកញ្ញា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងកំពុងរង់ចាំឱ្យអត្រាការប្រាក់ធ្លាក់ចុះ ហើយដំណើរការប្រសើរជាងមុនផ្នែកកំណើនសេដ្ឋកិច្ច»។ ទ្រង់បន្តថា OPEC + អាចផ្អាកការបន្ធូរបន្ថយនៃការកាត់បន្ថយ ឬបន្ថែមការកាត់បន្ថយ ប្រសិនបើតម្រូវការប្រេងនៅតែខ្សោយ។
គួរគូសបញ្ជាក់ថា ទោះបី OPEC + កាត់បន្ថយទិន្នផលប្រេងឆៅប្រហែល ៥,៧ ភាគរយនៃការផ្គត់ផ្គង់សកល និងមានភាពតានតឹងនៅមជ្ឈិមបូព៌ាក្ដី តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះប្រហែល ១០ ភាគរយ ចាប់តាំងពីឡើងដល់កម្រិតខ្ពស់ (ម៉ាក Brent ៩១ ដុល្លារ/បារ៉ែល) មិនធ្លាប់មានក្នុងរយៈពេល៥ខែនៅដើមខែមេសា។
តម្លៃប្រេងឆៅប្រភេទ Brent ដែលជួញដូរនៅប្រហែល ៨០ ដុល្លារ/បារ៉ែលនាពេលថ្មីៗនេះ ស្ថិតនៅក្រោមតម្លៃដែលសមាជិក OPEC+ ជាច្រើនចង់បាន ដើម្បីធ្វើឱ្យមានតុល្យភាពថវិការបស់ពួកគេ។ ជាមួយគ្នាបញ្ហានេះ ការព្រួយបារម្ភអំពីកំណើនតម្រូវការយឺតនៅចិន ដែលជាប្រទេសនាំចូលប្រេងកំពូល បានបន្ថែមសម្ពាធលើតម្លៃ ខណៈប្រទេសអភិវឌ្ឍន៍ក៏បានបង្កើនស្តុកប្រេងរបស់ខ្លួន៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


