Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប៊ីសាអូឌីត នឹងកាត់បន្ថយការបញ្ជូនប្រេងទៅសេដ្ឋកិច្ចពិភពលោក ១ លានបារ៉ែលក្នុងមួយថ្ងៃ

បានផុស

នៅ

ប្រទេសអារ៉ាប៊ីសាអូឌីតនឹងកាត់បន្ថយចំនួនប្រេងដែលធ្លាប់បញ្ជូនទៅកាន់សេដ្ឋកិច្ចពិភពលោកចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារសម្ព័ន្ធភាពនៃប្រទេសផលិតប្រេង OPEC+ ប្រឈមមុខនឹងការឡើងថ្លៃប្រេង និងការធ្លាក់ចុះនៃការផ្គត់ផ្គង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃអាទិត្យថា នឹងកាត់បន្ថយការផលិតប្រេងទាំងនេះនៅក្នុងខែកក្កដា ដើម្បីគាំទ្រដល់ការធ្លាក់ចុះនៃតម្លៃប្រេងឆៅ បន្ទាប់ពីការកាត់បន្ថយផលិតកម្មចំនួន ២ លើកមុនដោយសមាជិក OPEC+ បានបរាជ័យក្នុងការជំរុញឲ្យតម្លៃកើនឡើង ។

ទន្ទឹមនោះ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Abdulaziz bin Salman មានបន្ទូលនៅក្នុងសន្និសីទសារព័ត៌មានថា “នេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ពួកយើង ពីព្រោះគុណភាពនៃកិច្ចព្រមព្រៀងបែបនេះ គឺមិនធ្លាប់មានពីមុនមកឡើយ ខណៈការកំណត់គោលដៅផលិតកម្មថ្មីនេះ ក៏មានតម្លាភាព និងយុត្តិធម៌ជាងមុនផងដែរ” ។

ព្រះអង្គម្ចាស់ Abdulaziz bin Salman

OPEC+ ដែលជាអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងស្តីពីគោលនយោបាយទិន្នផល បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៧ ម៉ោងនៅទីស្នាក់ការកណ្តាលក្នុងទីក្រុងវីយែន ហើយបានយល់ព្រមបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេង ១.៤ លានបារ៉ែលក្នុងមួយថ្ងៃ មុនដល់ដំណាច់ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ថា OPEC + បូមប្រេងប្រហែល ៤០ ភាគរយនៃប្រេងឆៅរបស់ពិភពលោក ខណៈអង្គការមួយនេះក៏បានកាត់បន្ថយការផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង ២ ភាគរយនៃតម្រូវការសកលរួចមកហើយ បន្ទាប់ពីបានព្រមព្រៀងកាលពីឆ្នាំមុន ហើយគ្រាន់តែក្នុងខែមេសា OPEC+ បានកាត់បន្ថយប្រេងចំនួន ១.៦ លានបារ៉ែលក្នុងមួយថ្ងៃដែលចូលជាធរមានក្នុងខែឧសភា រហូតដល់ចុងឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី ថា លោកខាងលិចកំពុងទាញដៃប្រទេសមួយទៀតឲ្យចូលក្នុងជម្លោះ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម