ព័ត៌មានអន្ដរជាតិ
ក្រុមប្រទេស OPEC+ ឯកភាពគ្នាកាត់បន្ថយការផលិតប្រេងចំនួន ១.៦៦ លានបារ៉ែលក្នុងមួយថ្ងៃ
ប្រទេសមួយចំនួនដែលចូលរួមជាមួយកិច្ចព្រមព្រៀងក្រុមប្រទេសផលិតប្រេង OPEC+ បានឯកភាពគ្នាកាត់បន្ថយការផលិតប្រេងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា និងរហូតដល់ដំណាច់ឆ្នាំនេះ ខណៈបច្ចុប្បន្នការធ្លាក់ចុះនៃទិន្នផលប្រេងសរុបត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១.៦៦ លានបារ៉ែលក្នុងមួយថ្ងៃ ។

បណ្តាប្រទេស OPEC + បានប្រកាសនៅថ្ងៃទី ២ ខែមេសានេះថា ការឯកភាពគ្នាដើម្បីកាត់បន្ថយទិន្នផលប្រេងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៤ ។
ចំពោះអារ៉ាប៊ីសាអូឌីត បានសម្រេចចិត្តកាត់បន្ថយការផលិតប្រេងចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភារហូតដល់ចុងឆ្នាំ ២០២៣ ខណៈដែលអារ៉ាប់រួមនឹងកាត់បន្ថយការផលិតចំនួន ១៤៤,០០០ បារ៉ែលក្នុងមួយថ្ងៃ, អ៊ីរ៉ាក់ ២១១,០០០ បារ៉ែល, គុយវ៉ែត ១២៨,០០០ បារ៉ែល, អូម៉ង់ ៤ ម៉ឺនបារ៉ែល, អាល់ហ្សេរី ៤៨,០០០ បារ៉ែល, កាហ្សាក់ស្ថាន ៧៨,០០០ បារ៉ែល និងហ្គាបុង ៨ ពាន់បារ៉ែលក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រកាសដូចគ្នាកាលដើមឆ្នាំនេះថា រុស្ស៊ីនឹងបន្តកាត់បន្ថយទិន្នផលប្រេងចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែកុម្ភៈរហូតដល់ចុងឆ្នាំ ២០២៣ ។
សរុបមក បរិមាណនៃការកាត់បន្ថយទិន្នផលប្រេងត្រូវបានប៉ាន់ប្រមាណនៅពេលនេះគឺមាន ១.៦៦ លានបារ៉ែលក្នុងមួយថ្ងៃ ហើយការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ថែមលើកិច្ចព្រមព្រៀងដែលបានអនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពីការកាត់បន្ថយទិន្នផលប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង OPEC + ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ TASS
ចុចអាន ៖ លោក ហ្សេលេនស្គី ថា ឆាប់ៗនេះ អ៊ុយក្រែន នឹងបើកការវាយលុកដើម្បី ដណ្ដើមទឹកដីពី រុស្ស៊ី មកវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


