សេដ្ឋកិច្ច
ឥណ្ឌូណេស៊ីកំណត់គោលដៅទាញប្រេង និងឧស្ម័ន ១,៦ លានបារ៉ែល/ថ្ងៃនៅឆ្នាំ ២០២៥
ក្រសួងថាមពល និងធនធានរ៉ែនៃប្រទេសឥណ្ឌូណេស៊ី បានកំណត់គោលដៅផលិតកម្មប្រេង និងឧស្ម័នសម្រាប់ឆ្នាំ ២០២៥ ឱ្យសម្រេចបានប្រហែល ១,៦ លានបារ៉ែលក្នុងមួយថ្ងៃ (BOEPD) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Jakarta Globe។

រដ្ឋមន្ត្រីរបស់ក្រសួង លោក Arifin Tasrif បានថ្លែងក្នុងអំឡុងកិច្ចប្រជុំការងារជាមួយគណៈកម្មការទី ៧ នៃសភាតំណាងរាស្រ្ត (DPR) កាលពីសប្ដាហ៍មុនថា ដោយមើលលើផលិតកម្មត្រឹមខែឧសភា ឆ្នាំ ២០២៤ និងទស្សនវិស័យឆ្នាំ ២០២៤ ការទាញយកប្រេង និងឧស្ម័នដែលបានស្នើ ត្រូវបានកំណត់នៅប្រហែល ១,៥៨៣-១,៦៤៨ លាន BOEPD។
លោក Arifin បានគូសបញ្ជាក់ជាលម្អិតថា គោលដៅដែលបានស្នើឡើងសម្រាប់ឆ្នាំ ២០២៥ រួមមានការទាញយកប្រេងឆៅពី ៥៨០ ០០០ – ៦០១ ០០០ BOPD និងការទាញយកឧស្ម័នធម្មជាតិពី១,០០៣- ១,០៤៧ លាន BOEPD ។ គិតត្រឹមខែឧសភា ឆ្នាំ ២០២៤ ការទាញយកប្រេងមានចំនួន ៥៥៧ ៨០០ BOPD ដោយសម្រេចបាន ៩១ ភាគរយនៃគោលដៅ ៦៣៥ ០០០ BOPD ។
ទន្ទឹមនឹងគ្នានេះ លោក Arifin Tasrif ក៏បានព្យាករតម្លៃប្រេងឆៅឥណ្ឌូណេស៊ី (ICP) ចន្លោះពី ៧៥ ទៅ ៨៥ ដុល្លារ/បារ៉ែល ក្នុងសេចក្តីព្រាងថវិការដ្ឋឆ្នាំ ២០២៥ ផងដែរ។

គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដែលមានធនធានប្រេងឆៅ និងឧស្ម័នធម្មជាតិច្រើនជាងគេ ក៏ប៉ុន្តែការទាញយករបស់ប្រទេសនេះ មិនអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេសរបស់ខ្លួននោះទេ។
បើតាមគេហទំព័រ Indonesia Investments ដោយសារតែការកើនឡើងនៃចំនួនប្រជាជន និងកំណើនសេដ្ឋកិច្ច តម្រូវការប្រេងឥន្ធនៈកំពុងកើនឡើងជាបន្តបន្ទាប់នៅឥណ្ឌូណេស៊ី។ សព្វថ្ងៃ ឥណ្ឌូណេស៊ីត្រូវបានគេប៉ាន់ស្មានថា មានតម្រូវការប្រេងប្រហែល ១ ៦០០ ០០០ លានបារ៉ែល/ថ្ងៃ យ៉ាងណាមិញ អាចផលិតបានត្រឹមតែ ៦០០ ០០០ បារ៉ែល/ថ្ងៃប៉ុណ្ណេះ ដែលទាមទារឱ្យខ្លួននាំចូលប្រេងពីបរទេស៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


