សេដ្ឋកិច្ច
សែលកាតបោះទុនវិនិយោគបន្ថែម១៨០លានដុល្លារដើម្បីពង្រីកបណ្តាញគ្របដណ្តប់នៅទូទាំងប្រទេស
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាក់ទុនវិនិយោគបន្ថែមដែលមានទឹកប្រាក់ចំនួន ១៨០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ក្នុងការពង្រីកបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេស ជាពិសេសគឺជាការចូលរួមចំណែកកអភិវឌ្ឍឌីប្រព័ន្ធជីថលរបស់ប្រទេសកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១១ ខែមិថុនា ការបណ្តាក់ទុនបន្ថែមនេះគឺជាការពង្រីកបណ្តាញសេវាគ្របដណ្តប់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវបណ្តាញសេវាគ្របដណ្តប់ឲ្យកាន់តែច្រើនទីតាំងបន្ថែមទៀតទូទាំងប្រទេស រួមទាំងក្នុងតំបន់សហគមន៍ដែលមានបណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតនៅឡើយ។

ក្រុមហ៊ុនបានគូសបញ្ជាក់ថា ផែនការពង្រីកបណ្តាញសេវាគ្របដណ្តប់ដែលមានទឹកប្រាក់ចំនួន ១៨០ លានដុល្លារអាមេរិកនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយផែនការនេះបានឆ្លុះបញ្ចាំងពីការផ្តោតជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនសែលកាត លើការប្រើប្រាស់ហិរញ្ញប្បទានដែលទទួលបាននាពេលថ្មីៗនេះ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបាន នូវកំណើនរយៈពេលវែង និងផលវិជ្ជមានដល់សង្គមជាតិ។
លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការវិនិយោគដែលមានទឹកប្រាក់ចំនួន ១៨០ លានដុល្លារអាមេរិកនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាត ចំពោះការអភិវឌ្ឍឌីជីថលរបស់ប្រទេសកម្ពុជា។
លោកបានបន្តទៀតថា៖« តាមរយៈការពង្រីកបណ្តាញសេវាគ្របដណ្តប់របស់ក្រុមហ៊ុន ក៏ផ្តោតលើសហគមន៍ ដែលបមានណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតផងដែរ។ យើងមានគោលបំណងផ្តល់បណ្តាញសេវាគ្របដណ្តប់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់តាមតម្រូវការ ដើម្បីការរីកចម្រើនក្នុងយុគសម័យឌីជីថល»។

សែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ក្នុងប្រទេសកម្ពុជា បានធ្វើការបោះផ្សាយមូលបត្រជាសារធារណៈ (IPO) នៅលើផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយប្រមូលទុនបាន៥,២៨លានដុល្លារ។ ប្រាក់ចំណូលបានមកពីការបោះផ្សាយមូលបត្រនឹងត្រូវបានយកទៅវិនិយោគលើការពង្រីកវិសាលភាពបណ្ដាញ ការពង្រឹងគុណភាពសេវាកម្ម ការអភិវឌ្ឍនវានុវត្តន៍ឆ្ពោះទៅការលើកកម្ពស់របៀបរស់នៅបែបឌីជីថលរបស់អតិថិជន ក៏ដូចជាត្រៀមសម្រាប់រលកបច្ចេកវិទ្យាថ្មីដូចជា បណ្ដាញ 5G ជាមួយនឹងការតម្លើងបណ្ដាញដែលចាំបាច់ដើម្បីបំពេញតម្រូវការកំពុងកើនឡើងសម្រាប់ការភ្ជាប់ដែលមានល្បឿនលឿន និងភាពរអាក់រអួលទាបបំផុត។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានប្រតិបត្តិករទូរស័ព្ទចល័តចំនួន៥ ដោយថយពី១០កាលពីឆ្នាំ២០១២។ ជាមួយគ្នានេះដែរ គិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យនេះមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួន២០លាននាក់ ខណៈដែលចំនួនប្រជាជនសរុបមានតែជាង១៦លាននាក់ប៉ុណ្ណោះ។ ក្នុងនោះ ស៊ែលកាតមានចំនួនអ្នកប្រើប្រាស់ជាង៤លាននាក់ តំណាងឱ្យ១៨ភាគរយនៃចំណែកទីផ្សារ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


