សេដ្ឋកិច្ច
ធនាគារកណ្ដាលថៃប្រឆាំងការបង្កើនគោលដៅអតិផរណា ដោយថាវានឹងជំរុញល្បឿននៃកំណើនតម្លៃ
ធនាគារកណ្ដាលថៃ (BoT) បានព្រមានប្រឆាំងនឹងការបង្កើនគោលដៅអតិផរណា ដោយសំអាងថា ការផ្លាស់ប្ដូរបែបនេះអាចធ្វើឱ្យមានអស្ថិរភាពលើការរំពឹងទុកផ្សេងៗ និងជំរុញល្បឿននៃការកើនឡើងតម្លៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។

អគ្គទេសាភិបាល BoT លោក Sethaput Suthiwartnarueput បានថ្លែងយ៉ាងដូច្នេះថា៖ «អត្រាគោលដៅអតិផរណាបច្ចុប្បន្ន គឺសមទៅតាមកាលៈទេសៈ ហើយវាដំណើរការបានល្អក្នុងការរក្សាលំនឹងនៃការរំពឹងទុកអតិផរណា»។
ពេលនិយាយអំពីការកែសម្រួលគោលដៅអតិផរណាពីអត្រាដែលមានស្រាប់ចន្លោះពី ១-៣ ភាគរយ នោះ លោក Sethaput បានប្រកែកអំពីហានិភ័យ ចំពោះការចំណាយសរុបសម្រាប់ប្រទេស។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ការកែតម្រូវអតិផរណា បង្កើនហានិភ័យដែលការរំពឹងទុកផ្សេងៗមិនស្ថិតស្ថេរ។ ប្រសិនបើមិនស្ថិតស្ថេរ វាមានហានិភ័យដែលអតិផរណាពិតប្រាកដចាប់ផ្តើមកើនឡើង ដូច្នេះយើងនឹងប្រឈមមុខនឹងអតិផរណាកាន់តែខ្ពស់។ ពេលការរំពឹងទុកអតិផរណាកើនឡើង ការចំណាយលើប្រាក់កម្ចីរបស់រដ្ឋាភិបាលក៏នឹងកើនឡើង ដែលធ្វើឱ្យការចំណាយសរុបរបស់ប្រទេសកើនឡើងដូចគ្នា»។

គួរគូសបញ្ជាក់ថា ការព្រមានរបស់ធនាគារថៃនាពេលនេះ ធ្វើឡើង ខណៈដែលក្រសួងហិរញ្ញវត្ថុថៃ បានតស៊ូមតិឱ្យមានការកែសម្រួលឡើងវិញនូវគោលដៅអតិផរណា ក្រោយកំណើនតម្លៃទំនិញប្រើប្រាស់ មិនបានស៊ីគ្នាជាមួយគោលដៅរបស់ធនាគារកណ្តាលអស់រយៈពេល ១២ ខែជាប់ៗគ្នា ដោយទើបតែត្រឡប់ចូលក្នុងគន្លងអត្រារបស់ BoT វិញនៅខែឧសភាប៉ុណ្ណោះ។
លើសពីនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ឯណោះវិញ បានលើកឡើងកាលពីសប្ដាហ៍មុនថា៖ «ការកំណត់អត្រាថ្មីសម្រាប់អតិផរណា អាចផ្តល់នូវភាពបត់បែនក្នុងការកាត់បន្ថយអត្រាការប្រាក់ និងធ្វើឱ្យការកាត់បន្ថយអត្រាការប្រាក់ កាន់តែអាចធ្វើទៅបាន»។
ទោះបីជាបែបនេះក្ដី BoT បានច្រានចោលការអំពាវនាវពីរដ្ឋាភិបាល ដែលសុំឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ដោយទទូចថា ការកែទម្រង់រចនាសម្ព័ន្ធ ជាជាងការបន្ទាបតម្លៃប្រាក់កម្ចី គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


