សេដ្ឋកិច្ច
ធនាគារជាតិចាប់ដៃគូជាមួយមន្ទីរពេទ្យអុីនធ័រឃែរលើកកម្ពស់សុខភាពបុគ្គលិក និងក្រុមគ្រួសារ
ធនាគារជាតិ នៃកម្ពុជា ថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ មន្ទីរពេទ្យ អុីនធ័រឃែរ ក្នុងគោលបំណងពង្រឹងសុខភាព និងសុខុមាលភាពរបស់មន្រ្តីបុគ្គលិកធនាគារជាតិ នៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ត្រូវបានប្រារព្ធឡើង ក្រោមវត្តមាន លោក គ្រុយ វាសនា អគ្គលេខាធិការធនាគារជាតិ នៃកម្ពុជា និង លោក Jason Harrison សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅ នៃមន្ទីរពេទ្យ អុីនធ័រឃែរ ព្រមទាំងវត្តមានកិត្តិយសពី លោកស្រីវេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃមន្ទីរពេទ្យ អុីនធ័រឃែរ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកធនាគារជាតិ នៃកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អុីនធ័រឃែរ នឹងផ្តល់ជូននូវ ជំនួយផ្នែកវេជ្ជសាស្រ្ត ដោយផ្តល់ជាការបញ្ចុះតម្លៃពិសេស ជូនដល់មន្រ្តីបុគ្គលិកធនាគារជាតិ នៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងធានាឱ្យបានថា មន្រ្តីបុគ្គលិកធនាគារជាតិ នៃកម្ពុជា និងក្រុមគ្រួសារ ទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលជាការជំរុញឱ្យបរិយាកាសការងារកាន់តែមានភាពល្អប្រសើរ និងបង្កើនផលិតភាពការងារ។

កិច្ចព្រមព្រៀងនេះក៏នឹងជួយសម្រួលដល់គំនិតផ្ដួចផ្ដើមសហការក្នុងការរៀបចំសិក្ខាសាលាទាក់ទងនឹងសុខភាព សម្រាប់ធនាគារជាតិនៃកម្ពុជា។ លើសពីនេះ មន្ទីរពេទ្យ អុីនធ័រឃែរ មានបំណងជំរុញកិច្ចសហការក្នុងគម្រោងទំនួលខុសត្រូវសង្គមសាជីវកម្ម ដោយរួមបញ្ចូ លសកម្មភាពសប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តរបស់មន្រ្តីបុគ្គលិក។

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អុីនធ័រឃែរ និងធនាគារជាតិ នៃកម្ពុជា មានទំនុកចិត្តក្នុងការលើកកម្ពស់សុខភាព និងការចូលរួមបង្កើនផលិតភាពការងារ។ បន្ថែមពីនេះ ក្រោមកិច្ចសហការនេះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានជាច្រើនដល់សហគមន៍កាន់តែទូលំទូលាយ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាព និងសង្គមផ្សេងៗ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ អុីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០២០ ដែលមានទីតាំងនៅក្នុង មជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា។ ការទទួលបានការថែទាំសុខភាពពីវេជ្ជបណ្ឌិតក្នុងស្រុក និងបរទេសដែលបានទទួលការបណ្តុះបណ្តាលជាអន្តរជាតិនៅមន្ទីរពេទ្យ អុីនធ័រឃែរ ជាការបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់វិស័យវេជ្ជសាស្រ្តក្នុងប្រទេសកម្ពុជា។ កត្តានេះនឹងជំរុញឱ្យមានក្តីសង្ឃឹម និងទំនុកចិត្តលើការជួយសង្រ្គោះជីវិត និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនខ្មែរគ្រប់រូប។ កិច្ចសហការនេះសង្កត់ធ្ងន់លើការទទួលបាននូវការថែទាំសុខភាពប្រកបដោយស្តង់ដាខ្ពស់ បែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការអភិវឌ្ឍ នៃសេវាថែទាំសុខភាពក្នុងប្រទេស ដើម្បីកាត់បន្ថយការទៅទទួលការថែទាំសុខភាពនៅក្រៅប្រទេស៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន