ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រចិន ទំនងបន្តធ្លាក់ចុះនៅខែកក្កដា
ទិន្នន័យជាមធ្យមរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ពីការស្ទង់មតិសេដ្ឋវិទូ ៣១ រូប បានបង្ហាញថា សកម្មភាពរោងចក្រនៅក្នុងប្រទេសចិននឹងបន្តធ្លាក់ចុះនៅខែកក្កដា ដែលជាការធ្លាក់ចុះ៣ខែជាប់ៗគ្នា និងទាមទារឱ្យរដ្ឋាភិបាលចិនត្រូវបញ្ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីលើកកំណើនតាមគោលដៅ។

លទ្ធផលស្ទង់មតិបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ចិន ដែលបង្ហាញពីការផ្លាស់ប្ដូរនៃស្ថានភាពសេដ្ឋកិច្ចនៅរោងចក្រ រំពឹងថានឹងស្ថិតនៅ ៤៩,៣ ពិន្ទុ ក្នុងខែកក្កដា ដោយបន្តធ្លាក់ចុះពី ៤៩,៥ ពិន្ទុ ក្នុងខែមិថុនា។
កំណើនសេដ្ឋកិច្ចរបស់ចិន បានកើនឡើងយឺតជាងការរំពឹងទុកក្នុងត្រីមាសទី២ ដែលបញ្ចប់នៅចុងខែមិថុនា ដោយសារតែកម្សោយនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលជះឥទ្ធិពលដោយផ្ទាល់លើ PMI ។ កំណើននៃការលក់រាយ បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ១៩ ខែ ដោយសារសម្ពាធបរិត្តផរណា បានបង្ខំឱ្យអាជីវកម្មកាត់បន្ថយតម្លៃលើគ្រប់មុខទំនិញ រាប់ចាប់ពីរថយន្ត រហូតដល់ម្ហូបអាហារ និងសម្លៀកបំពាក់។

ការនាំចេញរឹងមាំរបស់ចិន បានជួយគាំទ្រជាអន្លើលើសន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់រោងចក្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងជំរុញឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកគោលដៅកំណើនរបស់រដ្ឋាភិបាលក្នុងរង្វង់ ៥ ភាគរយ។ យ៉ាងណាមិញ ការបន្ថែមពន្ធលើមុខទំនិញចិន ពីសំណាក់ដៃគូពាណិជ្ជកម្ម កំពុងដាក់សម្ពាធលើដំណើរឆ្ពោះទៅរកគោលដៅនេះ។
ការនាំចេញទៅក្រៅប្រទេសរបស់ចិន បានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេល ១៥ ខែ នៅខែមិថុនា ខណៈពេលដែលការនាំចូល បានធ្លាក់ចុះដោយមិននឹកស្មានដល់ ដែលបង្ហាញថាតម្រូវការក្នុងស្រុកនៅតែខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


