ព័ត៌មានអន្ដរជាតិ
ពន្ធលើអតិថិជនប្រេងរុស្ស៊ី នាំទាំងហានិភ័យសេដ្ឋកិច្ច និងនយោបាយសម្រាប់ ត្រាំ
ក្នុងជំហានដើម្បីដាក់សម្ពាធឱ្យរុស្ស៊ីបញ្ចប់ការឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើនពន្ធដល់ ៥០ ភាគរយ លើទំនិញនាំចូលពីឥណ្ឌា ដែលជាអតិថិជនទិញប្រេងដ៏ធំសម្រាប់ក្រុងមូស្គូ។

លោក ត្រាំ ក៏បានគំរាមគំហែងចាត់វិធានការដូចគ្នាចំពោះចិនផងដែរ បើទោះបីជាសង្រ្គាមពាណិជ្ជកម្មពន្ធគយកប់ពពក កាលពីលើកមុន មិនទាន់ដោះស្រាយចប់ដាច់ស្រេចក្ដី។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីមន្រ្តីសេតវិមានថា «វិធានការបន្ទាប់បន្សំ» លើប្រទេសដែលទិញប្រេងរុស្ស៊ី នឹងប្រកាសឡើងនៅថ្ងៃសុក្រនេះ។
យ៉ាងណាមិញ អ្នកជំនាញឯណោះវិញបានលើកឡើងថា ខណៈការដាក់ពន្ធខ្ពស់លើអតិថិជនប្រេងរបស់រុស្ស៊ី ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ីបន្ថែមទៀតនោះ វាក៏នឹងនាំមកនូវទាំងហានិភ័យនយោបាយ និងសេដ្ឋកិច្ច សម្រាប់លោក ត្រាំ ផងដែរ។
នៅពេលដែលប្រេងរុស្ស៊ីត្រូវបានរឹតត្បឹតលើទីផ្សារសកល នោះតម្លៃប្រេងអន្តរជាតិនឹងហក់ឡើងថ្លៃ ដែលអាចបង្កើនជាបញ្ហានយោបាយនៅស្រុកអាមេរិកសម្រាប់លោក ត្រាំ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំក្រោយ។
អ្នកវិភាគខ្លះយល់ឃើញថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទំនងជាមិនយល់ព្រមចំពោះបទឈប់បាញ់មួយអ៊ុយក្រែននោះទេ បើទោះបីជាលោក ត្រាំ គំរាមកំហែងដាក់ពន្ធគយ និងដាក់ទណ្ឌកម្មយ៉ាងម៉េច នាពេលកន្លងមកក៏ដោយ។ លោក ត្រាំ និងលោក ពូទីន គ្រោងជួបគ្នាប៉ុន្មានថ្ងៃខាងមុខនៅអារ៉ាប់រួម។

ពិតណាស់ ការកាត់ផ្តាច់ការទិញប្រេងពីឥណ្ឌា និងចិន អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងកិច្ចការសង្រ្គាមរបស់រុស្ស៊ី ប៉ុន្តែវាពិបាករំពឹងទុកថានឹងកើតឡើង ដោយចិនបានបង្ហាញសញ្ញានាពេលកន្លងមកហើយថា ខ្លួននឹងបន្តទិញប្រេងរុស្ស៊ី។
ទន្ទឹមនឹងនោះ ពន្ធខ្ពស់របស់ ត្រាំ ក៏នឹងធ្វើឱ្យវាកាន់តែស្មុគស្មាញ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងឥណ្ឌា ដែលសុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។
កន្លងមក ទោះបីមានការគំរាមកំហែងពន្ធរបស់ ត្រាំ ចិនបានបង្ហាញអានុភាពរបស់ខ្លួនរួចហើយ ដោយការកាត់ផ្តាច់ការនាំចេញរ៉ែកម្រ។ បែបនេះ ក៏ដាក់ពន្ធបន្ថែមទៀត អាចរំខានដល់វឌ្ឍនភាពថ្មីៗរវាងចិន និងអាមេរិក ដើម្បីឱ្យចិនបើកការនាំចេញរ៉ែកម្រឡើងវិញ។
ឥណ្ឌាឯនោះវិញ ក៏បង្ហាញពីជំហរទប់ទល់នឹង ត្រាំ ផងដែរ ដោយរិះគន់ចំៗទៅលើអាមេរិកថាប្រើនយោបាយបែបគាបសង្គត់ប្រទេសដទៃ និងបែបលាក់ពុត។ ប្រទេសក៏មានភាពខ្លាំងរបស់ខ្លួនផងដែរ ក្នុងនាមជាអ្នកផ្គត់ផ្គង់ឱសថទូទៅ និងគ្រឿងផ្សំគីមីសំខាន់សម្រាប់សហរដ្ឋអាមេរិក។

គេមើលឃើញថា ចិន និងឥណ្ឌា សុទ្ធតែបាននិយាយថា ការទិញប្រេងពីរុស្ស៊ីគឺជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ដើម្បីធានាសន្តិសុខថាមពលប្រជាជនរាប់ពាន់លាននាក់ ហើយថាពួកគេក៏អនុវត្តតាមច្បាប់របស់លោកខាងលិច ដែលកំណត់តម្លៃប្រេងរុស្ស៊ីឱ្យថោកជាងតម្លៃទីផ្សារផងដែរ។
អ្នកវិភាគលើកឡើងផងដែរថា ពន្ធលើប្រទេសជាអតិថិជនប្រេងរុស្ស៊ី នឹងធ្វើឱ្យទំនិញពីប្រទេសទាំងនោះឡើងថ្លៃនៅសហរដ្ឋអាមេរិក ដែលអាចលើកទឹកចិត្តឱ្យពួកគេងាកទៅទិញប្រេងពីប្រទេសផ្សេងទៀត។ ការកាត់បន្ថយប្រេងរុស្ស៊ី នឹងធ្វើឱ្យតម្លៃប្រេងអន្តរជាតិឡើងថ្លៃ និងបង្កអតិផរណាជុំវិញពិភពលោក ដែលបង្កើតបានជាបញ្ហានយោបាយសម្រាប់លោក ត្រាំ។
ជាឧទាហរណ៍ជាក់ស្ដែង ក្រោយរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២ តម្លៃប្រេងអន្តរជាតិបានហក់ខ្ពស់រហូតដល់ទៅ ១៣០ ដុល្លារ/បារ៉ែល។ បច្ចុប្បន្ននេះ បើសិនឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី (១,៧ លានបារ៉ែល/ថ្ងៃ ឬប្រហែល ២ ភាគរយ នៃការផ្គត់ផ្គង់សកល) នៅតម្លៃប្រេងនឹងហក់ឡើងពីត្រឹមប្រហែល ៦៦ ដុល្លារ/បារ៉ែល។
អ្នកវិភាគនៅធនាគារ JP Morgan បានព្រមានថា វាមិនអាចទៅរួចទេ ក្នុងការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ដោយមិនធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើង ៨០ ដុល្លារ/បារ៉ែល ឬខ្ពស់ជាងនេះ។ ពួកគេក៏យល់ឃើញផងដែរថា ផលិតកម្មប្រេងអាមេរិក ក៏មិនអាចចាក់បំពេញតម្រូវការបានភ្លាមៗដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


