ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់គ្រោងបិទការនាំចូលរថយន្តចិនពីប្រទេសទី៣
ក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់បានឱ្យដឹងថា ខ្លួនកំពុងពិនិត្យមើលបទប្បញ្ញត្តិ ដើម្បីបិទការនាំចូលរថយន្តចិនមកទីផ្សារក្នុងស្រុកដោយប្រយោល តាមរយៈពេលប្រទេសទី៣។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីដើមសប្ដាហ៍។

ការឱ្យដឹងនេះ ធ្វើឡើងក្រោយមានរបាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តចិន BYD មានបំណងនាំរថយន្តដំឡើងនៅថៃ ទៅលក់នៅតៃវ៉ាន់ តាមរយៈក្រុមហ៊ុនចែកចាយតៃវ៉ាន់ Taikoo Motors Group ដែលនេះជាយុទ្ធសាស្រ្តរំលងច្បាប់របស់តៃវ៉ាន់ ដែលហាមឃាត់ការនាំចូលរថយន្តពីចិន។
ក្រសួងបាននិយាយថា ខ្លួនកំពុងធ្វើសេចក្តីព្រាងវិធានការត្រួតពិនិត្យដែលនឹងអនុវត្តចំពោះម៉ាករថយន្តចិនដែលចូលតៃវ៉ាន់តាមរយៈប្រទេសទី៣។ ច្បាប់នេះ នឹងគ្របដណ្តប់លើការនាំចូល ការត្រួតពិនិត្យ និងការលក់ ហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ។
ក្រុមមន្ត្រីតៃវ៉ាន់បាននិយាយថា រថយន្តដែលដំឡើងនៅតៃវ៉ាន់ដោយប្រើប្រាស់គ្រឿងបន្លាស់ចិន ត្រូវតែគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលមានស្រាប់ ទើបអាចលក់បាន។ ច្បាប់ទាំងនេះ បង្កើតឡើងដើម្បីបង្ការការលក់បង្ខូចតម្លៃលើទីផ្សារ ហើយតម្រូវឱ្យយានជំនិះដែលដំឡើងក្នុងស្រុក បង្កើនការប្រើប្រាស់គ្រឿងបន្លាស់តៃវ៉ាន់ជាបណ្តើរៗ ឱ្យបានយ៉ាងហោចណាស់ ៣៥ ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំ។
គួរគូសបញ្ជាក់ថា កន្លងមក អ្នកជំនាញបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តចិនបានប្រើប្រាស់ប្រទេសថៃដើម្បីជាមជ្ឈមណ្ឌលនាំចេញរថយន្តយុទ្ធសាស្រ្តរបស់ខ្លួន ជាពិសេសសម្រាប់ទីផ្សារទីផ្សារនៅអាស៊ីអាគ្នេយ៍ផ្ទាល់៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


