ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកគ្មានគម្រោងបន្ថែមពន្ធលើចិន ដោយសារទិញប្រេងរុស្ស៊ីឥឡូវទេ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកគ្មានគម្រោងដាក់ពន្ធពិន័យលើប្រទេសចិន ចំពោះការទិញប្រេងរុស្ស៊ីនោះទេ ភ្លាមៗនាពេលនេះ ប៉ុន្តែអាចនឹងសម្រេចលើបញ្ហានេះក្នុងរយៈពេល ២-៣ សប្ដាហ៍ខាងមុខ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកបានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News ក្រោយជំនួបជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅរដ្ឋអាឡាស្កា យ៉ាងដូច្នេះថា៖ «ដោយសារតែអ្វីដែលកើតឡើងនៅថ្ងៃនេះ ខ្ញុំមិនគិតថា ខ្ញុំគួរតែគិតលើរឿងនោះទេ»។ លោកឆ្លើយទៅនឹងសំណួរថាតើលោកនឹងដាក់ពន្ធលើចិនចំពោះការទិញប្រេងរុស្ស៊ីឬយ៉ាងណា។
លោក ត្រាំ បានបន្តយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ខ្ញុំប្រហែលជាត្រូវគិតអំពីវាក្នុងរយៈពេល២សប្តាហ៍ ឬ ៣ សប្តាហ៍ ឬអ្វីមួយ ប៉ុន្តែយើងមិនចាំបាច់គិតអំពីវាឥឡូវនេះទេ។ ខ្ញុំគិតថា អ្នកដឹងហើយ កិច្ចប្រជុំ(ជាមួយពូទីន) បានដំណើរការយ៉ាងល្អ»។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានគំរាមដាក់ពន្ធលើប្រទេសណាដែលទិញប្រេងរុស្ស៊ី ដើម្បីជាគំនាបឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែន។ កាលពីសប្ដាហ៍មុន លោកបានដំឡើងពន្ធលើឥណ្ឌាដល់ ៥០ ភាគរយ ខណៈមានចម្ងល់ថាលោកនឹងដាក់ពន្ធលើចិន ដែលជាអតិថិជនប្រេងដ៏ធំរបស់រុស្ស៊ីដែរឬយ៉ាងណា។
មកទល់ពេលនេះ លោក ត្រាំ និងចិន មិនទាន់ដោះស្រាយគ្នារួចស្រេច លើសង្រ្គាមពាណិជ្ជកម្មពន្ធគយ ដែលផ្ទុះឡើងកាន់តែខ្លាំងនៅដើមខែមេសា ក្រោយលោក ត្រាំ ប្រកាសពន្ធគយបដិការ នៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


