ព័ត៌មានជាតិ
មន្រ្តីប៊ូតង់៖ ប្រព័ន្ធបាគងកម្ពុជាកំពុងទទួលបានចំណាប់អារម្មណ៍ពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក
លោក Dorji Phuntsho នាយកប្រតិបត្តិ ផ្សារមូលបត្រប៊ូតង់ (RSEB) បានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាលើកប្រព័ន្ធទូទាត់បច្ចេកវិទ្យា (Fintech) ដែលបានពង្រីកវិសាលភាពនៃការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសក្នុងតំបន់និងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនាននៅលើពិភពលោកផងដែរ។

ការលើកឡើងរបស់លោក Dorji Phuntsho ធ្វើឡើងក្នុងជំនួបជាមួយលោកស្រីបណ្ឌិត ជា សិរីនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក Dorji Phuntsho បានលើកឡើងពីគោលបំណងក្នុងការសិក្សាស្វែងយល់អំពីដំណើរការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ជាពិសេសប្រព័ន្ធបាគង និងបានកោតសរសើរអំពីវឌ្ឍនភាពនៃប្រព័ន្ធនេះនាពេលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំពីសំណាក់លោកជំទាវទេសាភិបាល។
លោក Dorji បានមានប្រសាសន៍ថា៖«ប្រព័ន្ធបាគង មានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ហើយកំពុងក្លាយជាករណីគំរូមួយ សម្រាប់យកទៅសិក្សាអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់បែបឌីជីថល នៅតាមបណ្តាធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុនៃប្រទេសដទៃផ្សេងៗ»។

លោកស្រីទេសាភិបាល បានស្វាគមន៍ចំពោះការស្នើឡើងអំពីកិច្ចសហប្រតិបត្តិការនានា រួមទាំងការសិក្សាស្វែងយល់អំពីការអភិវឌ្ឍប្រព័ន្ធបាគង។ វានុវត្តន៍ប៊ូតង់ នាពេលខាងមុខផងដែរ។
លោក Dorji ក៏បានអញ្ជើញលោកស្រីបណ្ឌិតទេសាភិបាល ចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកពីបទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធបាគង ក្នុងវេទិកានវានុវត្តន៍ប៊ូតង់ (Bhutan Innovation Forum) ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខផងដែរ។ លោកស្រីបណ្ឌិតក៏បានផ្តល់ការឯកភាពជាគោលការណ៍លើសំណើអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកានោះផងដែរ។
ប្រព័ន្ធទូទាត់បាគង Bakong បាននិងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ ដែលបានជំរុញការប្រើប្រាស់ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៤ ចំនួនប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគងមាន ៧៥,៥ លានប្រតិបត្តិការ កើនឡើង ១,៨ ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈដែលទំហំប្រតិបត្តិការជាទឹកប្រាក់មានចំនួន ៦៤,៩ ទ្រីលានរៀល កើនឡើង ១,៤ ដង ហើយ ចំនួន និងទំហំប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមាន ៩៩,៨ លានប្រតិបត្តិការ កើនឡើង ១,៣ ដង និង ៣៨,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១,៣ ដង រៀងគ្នា៕
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


