Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នកជំនាញ​ថៃ៖ ភាព​កាន់​តែ​តាន​តឹង​នៃ​ជម្លោះ​មជ្ឈិមបូព៌ា ​អាចប៉ះពាល់​​ដល់​សេដ្ឋកិច្ចប្រទេស​

បានផុស

នៅ

ក្រុម​អ្នកជំនាញ​របស់​ថៃ​ បាន​ព្រមាន​ថា​ ​ភាព​កាន់​តែ​តាន​តឹង​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា អាច​នឹង​ប៉ះពាល់​​ដល់​សេដ្ឋកិច្ច​ប្រទេស​ ដោយសារ​តែ​​មជ្ឈិមបូព៌ា​គឺ​ជា​ «ទីផ្សារយុទ្ធសាស្ត្រ» ​របស់​​ថៃ ទាំង​សម្រាប់​ការ​នាំ​ចេញ​ និង​នាំ​ចូល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំណើន​នៃ​អរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នា​ពេល​ឥឡូវ​នេះ​ កំពុង​បង្កើន​ការ​​​ព្រួយបារម្ភដែល​ថា​ សង្គ្រាម​នឹង​បន្ត​អូសបន្លាយ និង​កាន់​តែធ្ងន់ធ្ងរ​នៅ​ក្នុងតំបន់ ​ដែល​នឹង​ប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក និងសេដ្ឋកិច្ចពិភពលោក ដោយ​ជៀស​មិន​រួច​។ បច្ចុប្បន្ននេះ ទីផ្សារ​មជ្ឈិមបូព៌ា រួម​ចំណែក​ប្រមាណ​ ២,៨ ភាគរយ សម្រាប់​ការ​នាំ​ចេញ​​ និង ១០,៧ ភាគរយ​ សម្រាប់​ការ​នាំ​ចូល​ របស់​ប្រទេស​ថៃ​។ ​

ប្រធាន​ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ លោក​ Chaichan Charoensook បាន​ថ្លែង​ថា ហានិភ័យដ៏សំខាន់បំផុតស្ថិតនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវទឹក​ឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល ពីបណ្តាប្រទេសឈូងសមុទ្រពែក្ស។

លោក​បន្ត​ថា​៖ «ប្រសិនបើច្រកសមុទ្រហ័រមូហ្ស (Hormuz) ត្រូវបានបិទនោះ តម្លៃប្រេងពិតជានឹងឡើងថ្លៃខ្លាំង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើប្រេង។ ដោយសារ​​​ថៃ​ជា​ប្រទេស​នាំ​ចូល​ប្រេង​ដ៏​សំខាន់ វា​ប្រាកដ​ជា​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​ឡើង​ថ្លៃ​ប្រេង។ ដូច្នេះ ស្ថានភាព​គឺ​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយ​គួរ​តែ​តាម​ដាន​យ៉ាង​ដិត​ដល់»។

ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក ដោយ​រួមចំំណែក​ប្រមាណ ២១ ភាគរយ​ នៃ​ការ​ដឹក​ជញ្ជូន​សរុប​។ កាល​ពី​ឆ្នាំ​មុន​ ជិត ៥០ ភាគរយ​ នៃ​ថាមពលនាំ​ចូល​របស់​ថៃ​ រួម​ទាំង​ប្រេង​ឆៅ​ ​ឧស្ម័នធម្មជាតិ និងប្រេងចម្រាញ់ មាន​ប្រភព​មក​ពី​បណ្តាប្រទេស​នៅ​មជ្ឈិមបូព៌ា។ ​

​ក្រោម​លទ្ធភាពនៃ​ការ​ឡើង​តម្លៃ​ប្រេង​ លោក Poonpong Naiyanapakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បាននិយាយថា វា​នឹងប៉ះពាល់ដល់ផលិតកម្មឧស្សាហកម្ម និងវិស័យដឹកជញ្ជូនថៃ ដែលបណ្តាលឱ្យមាន​កំណើន​អតិផរណា និងថ្លៃដើម​។

ជាមួយ​គ្នានោះ​ ច្រកសមុទ្រ Hormuz ក៏ជាបណ្តាញដ៏សំខាន់សម្រាប់ការចែកចាយផលិតផលថៃទៅកាន់បណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។ ទំនិញថៃភាគច្រើនត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ទៅកាន់ទីក្រុងកំពង់ផែ Jebel Ali ​នៃ​ប្រទេសអារ៉ាប់រួម។

បើ​តាម​ The Nation ការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសចំនួន ១៥ នៅមជ្ឈិមបូព៌ា មានទំហំ​ប្រមាណ​ ១១,៦៧ ប៊ីលាន​ដុល្លារ​ ឆ្នាំ​ ២០២៣ ​ជាមួយនឹងអត្រាកំណើន ១,៦ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២២​។ តាម​ទិន្នន័យ​នេះ​ ​ទីផ្សារមជ្ឈិមបូព៌ាមានសារៈសំខាន់ណាស់សម្រាប់ការនាំចេញរបស់​ថៃ ដែល​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ដែល​ដើរ​អូស​ជើង​របស់​ប្រទេស​ ដោយចាំបាច់ត្រូវមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធអំពីជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលកំពុងបន្ត និងផលប៉ះពាល់​របស់​វា​។

លោក Chaichan បាននិយាយថា ប្រសិនបើសង្គ្រាមកើនឡើង វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ទាំងដោយផ្ទាល់ និងដោយប្រយោល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ៥៧ នាទីutes មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

Sokha Hotels

ព័ត៌មានពេញនិយម