ព័ត៌មានជាតិ
CCC លើកទឹកដល់ម្ចាស់អាជីវកម្មលើកបញ្ហាប្រឈមមកខ្លួនដើម្បីស្វែងរកដំណោះស្រាយពី រដ្ឋាភិបាល
សភាពាណិជ្ជកម្មកម្ពុជា(CCC) បានអំពាវនាវដល់ម្ចាស់សហគ្រាស និងវិនិយោគិនទាំងអស់ធ្វើការលើកឡើងនូវបញ្ហាប្រឈមនានា ដែលខ្លួនជាស្ថាប័នតំណាងវិស័យឯកជនតែមួយគត់ដែលអាចលើកបញ្ហារួមនេះទៅកាន់រដ្ឋាភិបាលដើម្បីជួយដោះស្រាយ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក។
បើតាមសេចក្តីប្រកាសព័ត៌ CCC មានកាលពីថ្ងៃទី១៩ខែតុលានេះ យោងតាមប្រសាសន៍ដ៏ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា “សភាពាណិជ្ជកម្មកម្ពុជាត្រូវធ្វើជាតំណាងវិស័យឯកជន ធ្វើការជាមួយរាជរដ្ឋាភិបាល បើវិស័យឯកជនមានបញ្ហាគឺត្រូវដោះស្រាយតាមរយៈសភាពាណិជ្ជកម្មកម្ពុជា។
CCC បានគូសបញ្ជាក់ថាសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និង សមាគមធុរកិច្ចជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យ វិស័យឯកជន ក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហានានា តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានក្រុមការងារទាំង១៦ និង ក្រុមការងារបច្ចេកទេសទាំង៨ ដើម្បីស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈម នានា នឹងលើកស្ទួយសកម្មភាព អាជីវកម្ម ធុរកិច្ច និងវិនិយោគ របស់វិស័យឯកជនទាំង ក្នុងនិងក្រៅ ព្រះរាជាណា ចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងខិតខំកាន់តែល្អ ប្រសើរលើកិច្ចសហការសម្របសម្រួលក្នុងភាពជាដៃគូ សន្ទនាគ្រប់ជ្រុងជ្រោយ ជាមួយក្រសួង-ស្ថាប័នរដ្ឋ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងបង្កើនកិច្ច សហប្រតិបត្តិការស្អិតល្មួតនិងវប្បធម៌សន្ទនារវាង ផ្នែកឯកជន ជាមួយ រដ្ឋាភិបាល និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន និងរដ្ឋ តាមរយៈការផ្តល់កិច្ច សម្រួលនានា ដែលរួមចំណែកក្នុងការធ្វើ ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា។

«អាស្រ័យហេតុនេះ សូម អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និង សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដែលមាន បញ្ហាប្រឈម សំណូមពរ ធាតុចូល និងអនុសាសន៍ផ្សេងៗ សូមមេត្តា បញ្ជូនមក សភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមដោះស្រាយ ឱ្យមានប្រសិទ្ធិភាព ក្នុងនាមដៃគូរជាមួយក្រសួង-ស្ថាប័ នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន»។ នេះបើយោងតាម CCC៕
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


