ព័ត៌មានជាតិ
ក្រុមហ៊ុនរដ្ឋចិន CAIH នឹងចូលរួមបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍ច្ចេកវិទ្យា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និង ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយគ្នាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ជាពិសេសការតភ្ជាប់ក្នុងតំបន់អាស៊ាន។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះធ្វើឡើងតាមរយៈការចុះលើអនុស្សរណៈយោគយល់ (MoU) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីដើរស្របជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍជាតិ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសផ្តោតលើបច្ចេកវិទ្យាឌីជីថល។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាឆ្នាំ២០៣០ ក៏ផ្តល់អាទិភាពដល់ការពង្រឹងអភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ជំរុញការអភិវឌ្ឍមូលធនមនុស្ស បង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍, ជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា, និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមជាអធិបតីក្នុងពីធីចុះហត្ថលេខានេះ បានលើកឡើងថា ភាពជាដៃគូនេះមានមូលដ្ឋានលើកិច្ចសហការជាច្រើនឆ្នាំ និងកាន់តែល្អប្រសើរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅកាន់ក្រុមហ៊ុន CAIH កាលពីខែមិថុនា ឆ្នាំ២០២៤។
លោកបានលើកឡើងថា៖ “ការចុះហត្ថលេខាលើអនុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។”

លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា៖ “ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។”
លោកបានបន្ថែមថា៖ “យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។”
ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានអនុម័តបង្កើតដោយក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខែមេសា ឆ្នាំ២០១៦ ស្របតាមគំនិតផ្តួចផ្តើម ‘ខ្សែក្រវាត់ និងផ្លូវ’ ។ បេសកកម្មរបស់ក្រុមហ៊ុនគឺកសាង និងអនុវត្តគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល និងឌីជីថលក្វាងស៊ី ក្នុងគោលដៅជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសចិន និងអាស៊ាន និងគាំទ្រដល់គំនិតផ្តួចផ្តើមវិថីសូត្រសមុទ្រសតវត្សរ៍ទី២១៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


