សេដ្ឋកិច្ច
កម្ពុជានឹងរៀបចំ«វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» នាខែធ្នូ
ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍«វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» (Digital Trade Forum និង Online Expo) នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈ ខេមបូឌាត្រេដ (CambodiaTrade.com)។

កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក២០ ក្រុមហ៊ុនផ្សេងទៀតបានចូលរួមក្នុងកិច្ចប្រជុំជាមួយ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្តីអំពីការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការចូលរួម Digital Trade Forum និង Online Expo ដែលគ្រោងនឹងធ្វើនៅខែធ្នូខាងមុខនេះ។
បើយោងតាមលោក ងួន ម៉េងតិច កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈ ខេមបូឌាត្រេដ (CambodiaTrade.com) ដែលគ្រោងរៀបចំពិព័រណ៍ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅ Peng Hout Euro Park ភ្នំពេញ ។
លោកថា៖«ក្រសួងក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍ក្នុងការចូលរួម Digital Trade Forum និង Online Expo ដើម្បីធ្វើបច្ចប្បន្នភាពកែសម្រួល CambodiaTrade.com និងជំរុញការដាក់លក់ផលិតផលខ្មែរទៅកាន់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក កាលពីរសៀលថ្ងៃទី២៥ ខែតុលាកន្លងទៅនេះផងដែរ »។
បើយោងតាមក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍ដែលទទួលបានពីការចូលរួម «វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» ដែលជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លេីកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក ក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodian2Global) នឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

ក្រសួងថា៖«សហគ្រិនកម្ពុជាទាំងអស់ អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ផលិតផលជាតិខ្មែរចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com ក្នុងឱកាសពិព័រណ៍ខាងមុខនេះ ហើយអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ គួរឱ្យកត់សម្គាល់សំរាប់អនាគតនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជនដូចជាកម្មវធីពាណិជ្ជកម្មឌីជីថល និង AI, ការការពារអ្នកប្រើប្រាស់, ការការពារទិន្នន័យ, សញ្ញាទុកចិត្តសម្រាប់ eCommerce, ជាពិសេស ក៏មានកម្មវិធីជជែកដេញដោលរបស់យុវជននៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល, កម្មវិធី E-Commerce Awards Night និងអបអរសាទរសមិទ្ធផលក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ផងដែរ»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


