ព័ត៌មានអន្ដរជាតិ
ការវិនិយោគបរទេសនៅថៃ កើនឡើងខ្លាំងនៅរយៈពេល ៩ ខែ ដើមឆ្នាំ
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវិនិយោគបរទេសក្នុងប្រទេសថៃបានកើនឡើង ៦០ ភាគរយ រហូតដល់ ១៣៤ ប៊ីលានបាត បើគិតជាតម្លៃ នៅចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ដោយជប៉ុនបានបន្តឈរលើកំពូលតារាងនៃប្រភពវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក Jirayu Houngsub បាននិយាយថា អាជីវកម្មសរុបចំនួន ៦៣៦ បានទទួលបានការអនុញ្ញាតក្រោមច្បាប់ពាណិជ្ជកម្មបរទេសឆ្នាំ ១៩៩៩ ដោយកើនឡើង ២៩ ភាគរយ បើធៀបនឹងរយៈពេល៩ខែដើមឆ្នាំដូចគ្នាកាលពីឆ្នាំមុន។
ការវិនិយោគទាំងនោះ បានបង្កើតការងារដល់ប្រជាជនថៃប្រមាណ ២ ៥០៥ នាក់។
ចំពោះការចំណាយវិនិយោគ ជប៉ុនបានបន្តជាប្រទេសនាំមុខគេលើប្រភពវិនិយោគ ៧៤ ប៊ីលានបាត បន្ទាប់មកសិង្ហបុរី (១២,២ ប៊ីលានបាត) ចិន (១១,៩ ប៊ីលានបាត) សិង្ហបុរី (៤,១៤ ប៊ីលានបាត) និងហុងកុង (៤,១១ ប៊ីលានបាត)។
លោក Jirayu និយាយថា៖ «អាជីវកម្មវេទិកា និងសុសវែរ គឺជាកត្តាសំខាន់ដែលជួយទាក់ទាញវិនិយោគិនបរទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ចថៃដ៏រឹងមាំ» ដោយមានសិង្ហបុរី តៃវ៉ាន់ និងម៉ាឡេស៊ី នាំមុខគេ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


